ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់រីឯបុរសជាប្តីត្រូវរងរបួសស្រាល ខណៈដែលកំពុងបើករ៉ឺម៉កដឹកត្រី ត្រូវរថយន្តCRVបើកបុកទាំងកំរោលបណ្តាលអោយរងកាខួចខាតទាំងស្រុង ចំណែក២នាក់ប្តីប្រពន្ថត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣៥នាទីយប់ឈានចូលដល់ថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ។
តាមសាក្សីនៅកន្លែងកើតហេតុដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ប្តីប្រពន្ធកំពុងបើករ៉ឺម៉កដឹកត្រីតាមបណ្តោយផ្លូវជាតិលេខ ៥ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវរថយន្តម៉ាកCRV ពណ៍ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2- Q-5639 បើកបរដោយ ស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ស្របទិសគ្នា រ៉េចង្កូតមកបុករ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់និងស្រាលទាំង២នាក់ប្តីប្រពន្ធ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែករ៉ឺម៉ក និងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ។
តាមសមត្ថកិច្ចបានអោយដឹងថា ស្ត្រីជាម្ចាស់រថយន្តមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយស្រវឹងស្រាជោគជាំបាត់បង់ស្មារតី បាត់បង់ម្ចាស់ការ ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបានដូច្នេះ សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីភាគីខាងម្ចាស់រថយន្ត ស្រវឹងស្រាបើកបរខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ទើបបណ្តាលអោយមានគ្រោះថ្នាក់។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ជួយហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ និងសម្រួលចរាចរណ៍បញ្ជាសការកកស្ទះនិងទំនាក់ទំនងទៅ ការិយាល័យចរាចរណ៍ជើងគោកមកធ្វើការវាសវែងស្ទូចយករថយន្តបង្កហេតុ និងរ៉ឺម៉យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ព្រែកជ័យ