ស្ត្រី​មានផ្ទៃពោះម្នាក់​ដើរមក​លោតទឹក​ពីលើ​ស្ពាន​ច្បារ​អំពៅ​ ​ត្រូវ​សមត្ថកិច្ច​ពន្យល់ណែនាំឲ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ខឹង​ប្តី​បាន​ដើរមក​លោតទឹក​ពីលើ​ស្ពាន​ច្បារ​អំពៅ​ តែ​មិន​បាន​សម្រេច​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​លើ​ស្ពាន​ជូ​យ​សង្គ្រោះ​ទាន់​ពេល​វ​លា​ ។​

sde_1

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ស្ពាន​ច្បារ​អំពៅ​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ឈរ​យាម​នៅ​គល់​ស្ពាន​ច្បារ​អំពៅ​ខាងកើត​ ភ្លាម​នោះ​ក៏​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​វ័យ​ប្រហែល​៣០​ឆ្នាំ​ជាង​ បាន​ដើរមក​បម្រុង​លោតទឹក​ពីលើ​ស្ពាន​បំណង​សម្លាប់​ខ្លួន​ បន្ទាប់​មក​រូប​គាត់​បាន​សួរនាំ​ និង​ពន្យល់​ពី​ហេតុ​ផ​ផ​ ទើប​ស្ត្រី​នោះ​ចុះ​ពី​បង្កាន់ដៃស្ពាន​ហើយ​ដើរទៅ​ផ្ទះ​វិញ ​។​

​តាម​សំដី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ រួប​គាត់​មានកូន​តូចៗ​២​នាក់​ទៀត​នៅផ្ទះ​ និង​មាន​ផ្ទៃពោះ​ផង​ដែរ​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​រួប​គាត់​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​ ដោយសារ​តែ​រួប​គាត់​ខឹង​ប្តី​របស់​គាត់​មាន​ស្រី​ថ្មី​មិន​ដែល​គិតគូ​ប្រពន្ធ​កូន​ ទើប​ធ្វើ​អោយ​គាត់​ធ្វើ​បែប​នេះ ​។​

​ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ង​គ្រោះ​បាន​ដើរទៅ​ផ្ទះ​វិញ​ដោយសារ​តែ​មានកា​ពន្យល់​ពី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​លើ​ស្ពាន​ ៕​

Video

...

ដោយ៖ ជី​ម​ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print