របួសធ្ងន់​២​នាក់​ និង​របួសស្រាល​ច្រើន​នាក់​ ដោយ​រថយន្ត​សាំយ៉ុ​ង​ខ្មែរ​បុក​ជាមួយ​រថយន្ត​វី​ហ្គោ​ថៃ​

ចែករំលែក៖

​ខេត្តឧត្តរមានជ័យ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ នៅ​ក្នុង​ទឹកដី​ថៃ​ ចម្ងាយ​ពី​មាត់ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ប្រវែង​៥​គីឡូម៉ែត្រ​រវាង​រថយន្ត​ស៊ាំ​យ៉ុ​ង​ដឹក​ទំនិញ​របស់​ខ្មែរ​ បុក​ជាមួយ​រថយន្ត​វី​ហ្គោ​របស់​ជនជាតិ​ថៃ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ចំនួន​២​ នាក់​ និង​ជា​ច្រើន​នាក់​ទៀត​រង​របួសស្រាល​ ។​

de-23

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ស​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ថៃ​ នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ។​

​តាម​ប្រភព​ព័​ត៌​រ​មាន​ពី​អ្នក​ឃើញ​ហេតុ​ការ​បានឱ្យ​ដឹង​ថា​ រថយន្ត​ស៊ាំ​យ៉ុ​ង​របស់​អាជីវករ​ខ្មែរ​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ ២R-២៧០៣​ ពណ៌​ស​ បើកបរ​ឈ្មោះ​ អេ​ង​ ប៊ុ​ន​ចេ​ង​ ភេទ​ប្រុស​អាយុ​ ៥៣​ឆ្នាំ​ បាន​បើកបរ​ចូល​ទឹកដី​ថៃ​តាម​ផ្លូវជាតិ​ក្នុង​បំណង​ដឹក​ទំនិញ​ពី​ផ្សារណាត់​របស់​ថៃ​ ដោយ​ធ្វើ​ចរាច​ណ៍​ខាងឆ្វេង​នៃ​ច្បាប់​ចរាច​ន៍​ប្រទេស​ថៃ​ ប៉ុន្តែ​រថយន្ត​សាំ​យ៉ុ​ង​របស់​ខ្មែរ​ខាងលើ​បាន​បើកបរ​បំពាន​ចូល​ហួស​គំនូស​អាទិភាព​របស់​គេ​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ចំណុច​ផ្ហូ​វ​កោង​ ក៏​ស្រាប់តែ​មាន​រថយន្ត​របស់​ជនជាតិ​ថៃ​ ម៉ា​កវី​ហ្គោ​ បើកបរ​ដោយ​ឈ្មោះ​ វី​ណាត់​ ចាន់​ផាក់​គ្រី​ ភេទ​ស្រី​ អាយុ​ ៣៣​ឆ្នាំ​ បើកបរ​បញ្ច្រាស់​ទឹ​ស​គ្នា​ ក៍​ត្រូវ​បាន​រថយន្ត​សាំ​យ៉ុ​ង​របស់​ខ្មែរ​បុក​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ទាំង​រង​របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ថៃ​ ហើយ​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល​ ដោយ​ចំណែក​រថយន្ត​ទាំង​២​បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ ៕​

de (7)de (6)de (5)de (4)de (3)de (1)de (10)de (9)de (8)

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print