ភ្នំពេញ៖ យុវជនម្នាក់ដែលប្រជាពលរដ្ឋពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចោទថា ជាមុខសញ្ញាលួចម៉ូតូនោះ ឥឡូវនេះជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដើម្បីបន្តនីតិវិធី ទោះបីជាជន សង្ស័យមិនទាន់សារភាព ។
លោកម៉ៅ សឿត អធិការរង នគរបាលខណ្ឌច្បារអំពៅ ទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា បន្ទាប់ប្រជាពល រដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ឥឡូវនេះជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការហើយ ដើម្បីបន្តនីតិវិធី ចោទប្រកាន់តាមផ្លូវច្បាប់ ។ តាមការសាកសួរយកចម្លើយដើម្បីបំពេញតាមនីតិវិធី ជន សង្ស័យមិនបានឆ្លើយសារ ភាពនោះទេ ប៉ុន្តែសមត្ថកិច្ច មានមូលហេតុគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទោះជាជនសង្ស័យមិនសារភាពក៏ដោយ ។
លោកអធិការរងបន្តថា មូលហេតុក្នុងការដាក់បន្ទុកទៅលើជនសង្ស័យ គឺ ស្ត្រីជាប្រពន្ធជនរងគ្រោះបានឃើញសកម្មភាពលួចម៉ូតូពីដំបូង និងស្គាល់មុខជនសង្ស័យ ច្បាស់ ។ ជនសង្ស័យនិងជន រងគ្រោះជាម្ចាស់ម៉ូតូត្រូវមិត្តភក្តិគ្នា ពេលជនរងគ្រោះផឹក ស្រវឹងហើយចូលដេកក្នុងបន្ទប់ផ្ទះជួល ជនសង្ស័យដែល ជាមិត្តភក្តិផឹកស៊ីជាមួយគ្នា ក៏ឆ្លៀតឱកាសលួចយកម៉ូតូរបស់ជនរងគ្រោះឌុបបក្ខពួក២នាក់ទៀតជិះចេញតែម្តង ។ ក្នុងសកម្មភាពលួចម៉ូតូនេះប្រពន្ធជនរងគ្រោះបានឃើញនិងស្គាល់មុខជនសង្ស័យទើបឈានដល់ការចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ។
ចំពោះការចោទប្រកាន់ជាផ្លូវការគឺស្ថិតនៅលើចំណាត់ការរបស់តុលាការ ។
សូមបញ្ជាក់ថា នៅ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ស្ត្រីម្នាក់រួមជាមួយប្រជាពលរដ្ឋបានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំនុចផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះថាច់ សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាក សេ១០០កូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 1A-1551 ។
នគរបាលប៉ុស្តិ៍ច្បារអំពៅទី២បាន អោយដឹងថា កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះនិងជន សង្ស័យបានផឹកស៊ីជាមួយគ្នា ឡើងស្រវឹងរៀងៗខ្លួន ។ បន្ទាប់ពីផឹកស្រាវឹងជនរងគ្រោះជាម្ចាស់ម៉ូតូបានដេកនៅលើគ្រែ ។ ពេលឃើញម្ចាស់ ម៉ូតូដេកជនសង្ស័យបានយកម៉ូតូជិះចេញមកបាត់ដោយមិនប្រាប់នោះឡើយ ប៉ុន្តែសកម្មភាពរបស់ជន សង្ស័យ ដែលជិះម៉ូតូចេញ ត្រូវប្រពន្ធជនរងគ្រោះ បានឃើញ ។ ភ្លាមនោះស្ត្រីជាប្រពន្ធបាន សួរទៅប្តីថា ម៉ូតូទៅណាបាត់ហើយ ប្តីឆ្លើយវិញថា បាត់ហើយ….! ។
នគរបាលបន្តថា លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ស្ត្រីជាប្រពន្ធរបស់ជន រងគ្រោះបានឃើញជនសង្ស័យនៅក្នុងភូមិក៍ហៅអ្នកភូមិអោយជួយចាប់ជនរងគ្រោះប្រគល់អោយសមត្ថកិច្ចតែម្តង ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ដោយយកម៉ូតូទៅជាមួយ ។
ពាកព័ន្ធករណីនេះដែរ លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាល ច្បារអំពៅទី២បានអោយដឹងថា ករណីនេះគឺស្ត្រីជាប្រពន្ធរួមនិងប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថកិច្ច ព្រោះប្រពន្ធរបស់ជនរងគ្រោះស្គាល់ មុខជនសង្ស័យដោយឡែកបក្ខពួក២នាក់ទៀតគឹចខ្លួនបាត់ដោយយកម៉ូតូទៅជាមួយ ហើយជនសង្ស័យមិនទាន់សារ ភាពនោះទេ ប៉ុន្តែមានសាក្សីជាច្រើនបានស្គាល់ជនសង្ស័យពេលធ្វើសកម្មភាពលួចម៉ូតូ ៕
ដោយ៖ សណ្តោស