ខេត្ដព្រះសីហនុ៖ លោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុថ្មីៗនេះបានផ្ដល់បទសម្ភាសន៍ជាមួយអ្នក កាសែតថា លោកនឹងត្រៀមចេញប្លង់កម្មសិទ្ធិចំនួន២៥ប័ណ្ណបន្ដទៀតបន្ថែម លើប្លង់កម្មសិទ្ធិចំនូន៣៣ប័ណ្ណដែលបានចេញរួចហើយ ។ ការអះអាងរបស់លោក ហ៊ុន ភី នៅពេលនេះទំនងជាស្រង់ដើម វិញបន្ទាប់ពីរូបលោកបានធ្វើដំណើរ កម្សាន្ដទៅក្រៅប្រទេសអស់លុយកាក់ ច្រើនរួចមក ។
លោក ហ៊ុន ភី បានបន្ដទៀតថា រឿង ចេញប្លង់ចំនួន៣៣ប័ណ្ណកន្លងមកបើសិនជាមានកំហុសក៏មិនមែនជាកំហុសរបស់ លោកដែរគឺលោកចេញប្លង់តាមការ បញ្ជារបស់ថ្នាក់ដឹកនាំខេត្ដ(ជំនាន់ លោកស្បោង សារ៉ាត) ហើយការទទួល ខុសត្រូវក៏មិនមែនតែលោកនោះដែរពី ព្រោះការចេញប្លង់កម្មសិទ្ធិនីមួយៗសុទ្ធសឹងឆ្លងកាត់ការទទួលខុសត្រូវជាច្រើន ដំណាក់ណាស់ទម្រាំដល់រូបលោកស៊ី ញ៉េសម្រេច ។
លោក យន្ដ មីន អភិបាលនៃគណៈ អភិបាលខេត្ដព្រះសីហនុមានប្រសាសន៍ថា រឿងរ៉ាវជុំវិញដីបឹងព្រែកទប់នេះ លោកមិនសូវដឹងនោះទេ ប៉ុន្ដែរលោក បានបញ្ជាក់ថា ការចេញប្លង់កម្មសិទ្ធិ លើដីបឹងព្រែកទប់បានលុះត្រាតែក្រុម មន្ដ្រីជំនាញអនុវត្ដឱ្យហើយរួចរាល់នូវ ខ្លឹសារ(ស.ជ.ណ.)លេខ៤៩៨ចុះថ្ងៃទី១១ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋា ភិបាលសិនទើបអាចពិនិត្យនិងសម្រេច ចេញប្លង់ជាបន្ដបានបើមិនអ៊ី្ចឹងងទេ មិនអាចចេញបានឡើយ ។
គួររំលឹកថា ដីជុំវិញបឹងព្រែកទប់បឹង ស្ដុកទឹកស្អាត(ដីផ្ទៃរងទឹកភ្លៀង)ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នេះរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានដាក់សំណើទៅរដ្ឋមន្ដ្រីក្រសួង រៀបចំដែនដីសុំផ្អាកចេញប្លង់កម្មសិទ្ធិ និងសាងសង់សំណង់ផ្សេងៗជាបណ្ដោះ អាសន្នដោយមើលឃើញថា ការចេញ ប្លង់កម្មសិទ្ធិកន្លងមកអាជ្ញាធរខេត្ដព្រះ សីហនុក៏ដូចជាមន្ដ្រីជំនាញពាក់ព័ន្ធមិនទាន់បានបំពេញលក្ខណៈឱ្យបានត្រឹមត្រូវតាមខ្លឹមសារ(ស.ជ.ណ.) លេខ៤៩៨ចុះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់រាជ រដ្ឋាភិបាលនៅឡើយ ។
ថ្មីៗនេះមន្ទីរឧស្សាហកម្ម និងសិប្ប កម្មខេត្ដព្រះសីហនុក៏បានដាក់លិខិតផ្លូវការចូលទៅមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះ សីហនុចំនួន៣លើករួចមកហើយចំពោះការចេញប្លង់កម្មសិទ្ធិលើដីផ្ទៃរងទឹក ភ្លៀង(បឹងព្រែកទប់)បឹងស្ដុកទឹកស្អាត ៣៣ប័ណ្ណនិងការអនុញ្ញាតឱ្យសាងសង់សំណង់ផ្សេងៗជាច្រើនកន្លៃង ។ នៅក្នុងខ្លឹម សារនៃការសុំបំភ្លឺនេះមន្ទីរឧស្សាហកម្មនិងសិប្បកម្មបានយក(ស.ជ.ណ.)លេខ៤៩៨ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់ រាជរដ្ឋាភិបាលធ្វើជាប្រធានបទ ប៉ុន្ដែ ភាគីខាងមន្ដ្រីជំនាញរៀបចំដែនដីនគរូប នីយកម្មសុរិយោដីនិងសំណង់មិនបាន ឆ្លើយតបនោះទេ ។
បញ្ជាក់បន្ថែមថា ក្នុងពិធីប្រកាស តំណែងអភិបាលខេត្ដព្រះសីហនុលោក យន្ដ មីន សម្ដេចក្រឡាហោម ស ខេង ក៏បានព្រមានត្រង់ៗចំពោះមន្ដ្រីរាជការទាំងឡាយណាដែលមានការពាក់ព័ន្ធដី ចំណីបឹងព្រែកទប់ប្រភពទឹកស្អាត និងដី អនុក្រឹត្យលេខ៧៦តំបន់ក្បាលឆាយឱ្យ ដកខ្លួនថយជាបន្ទាន់មុននឹងអនុវត្ដច្បាប់ ប៉ុន្ដែហាក់បីដូចជាមិនមានប្រសិទ្ធភាពនោះទេប្រសិនបើនៅតែឃុបឃិតគ្នា លួចចេញប្លង់កម្មសិទ្ធិបន្ថែមទៀតនោះ។
ចំពោះការអះអាងថា នឹងមានការ ចេញប្លង់កម្មសិទ្ធិបំពេញបន្ថែមចំនួន ២៥ប្លង់លើដីបឹងព្រែកទប់នៅពេលខាងមុខនេះ ពលរដ្ឋក្រុងព្រះសីហនុមិនគាំទ្រ រាល់ទង្វើនោះទេ ដោយសំណូមពរដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមេត្ដា ពិនិត្យនិងជួយធ្វើអន្ដរាគមន៍ទប់ស្កាត់ ផងបើពុំនោះទេបឹងព្រែកទប់ប្រភពទឹកស្អាតមួយនេះនឹងបាត់បង់ជាមិនខាន ៕
ដោយ៖ ឆ្លាមសមុទ្រ