ខេត្តពោធិសាត់៖ ក្មេងស្រីជាសិស្សសាលាវ័យ១៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុខណៈចេញមកពីសាលាដើរទៅផ្ទះក៏ត្រូវជនសង្ស័យម្នាក់ពួនស្ទាក់ ចាប់ប៉ុនប៉ងរំលោភតែត្រូវបែកការដោយសារមានសិស្សសាលាជាច្រើនបានឃើញហើយ ស្រែកឆោឡោទើបជនសង្ស័យនោះសម្រេចចិត្តចាក់១កាំបិតចំគល់ដោះខាងឆ្វេងបណ្តាលឱ្យក្មេងស្រីរងគ្រោះស្លាប់ភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៨ នៅចំនុចបឹងតាហា ក្នងភូមិ ក្សេត្របូិរី ឃុំ សន្ទ្រៃ ស្រុភ្នំក្រវ៉ាញខេត្តពោធិសាត់ ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ យឿន យ៉ា ភេទ ស្រី អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ រស់នៅភូមិ.ឃុំកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ ង៉ុយ អុី ភេទប្រុស អាយ ២២ឆ្នាំ មានទីលំនៅភូមិ.ឃុំកន្លែងកើតហេតុ ។
ក្រោយពីជនសង្ស័យបានចាក់១កាំបិតសម្លាប់ក្មេងស្រីរងគ្រោះបានសម្រេចហើយ មិត្ត ភក្រ័ក្មេងស្រីរងគ្រោះប្រុសស្រីចំនួន៣នាក់ទៀតបាននាំគ្នារត់ដេញតាមចាប់ជនសង្ស័យពេលនោះជនសង្ស័យ ក៏បានចាក់ទៅលើមិត្តភក្ត្រ័ក្មេងស្រីរងគ្រោះ បណ្តាលឱ្យរងរបួស២នាក់ថែមទៀត រួចហើយជនសង្ស័យក៏បានយកកាំចាក់ខ្លួនឯងប្រុងសម្លាប់ខ្លួនតែមិនស្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ជនរងគ្រោះប្រុសស្រី២នាក់ ត្រូវបានបញ្ជូន មកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិត រីឯជនសង្ស័យក៏រងរបួសដែរដោយសារយកកាំបិតចាក់ខ្លួនឯងហើយសមត្ថកិច្ចក៍បានយកមកសង្គ្រោះនៅមន្ទីរពេទ្យផងដែរប៉ុន្តែសមត្ថកិច្ចមានការយាមកាមត្រឹមត្រូវ។ រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់ផ្តល់ពីអត្តសញ្ញាណជនរងគ្រោះទាំង៣នាក់និងជនសង្ស័យនៅឡើយទេ ដោយសារជាប់រវល់ក្នុងការយាមកាមជនសង្ស័យដែលកំពុងដេកព្យាបាលនៅមន្ទីរពេទ្យ៕សហការី