ភ្នំពេញ៖ កម្លាំងចម្រុះរបស់នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអ.ហ ខណ្ឌចំការមនដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានចុះឆែកឆេរនិងត្រួតពិនិត្យផ្ទះលក់ទូរស័ព្ទចំនួន២កន្លែង បន្ទាប់ពីសង្ស័យថាផ្ទះខាងលើនេះ លក់ទូរស័ព្ទគ្មានពន្ធនាំចូល ។ ក្នុងនោះសមត្ថកិច្ចចម្រុះបានដកហូតទូរស័ព្ទប្រមាណជាង៤០០០គ្រឿងក្នុងនោះទំនិញទូរស័ព្ទអត់បង់ពន្ធជាង៤០០០គ្រឿងនេះមាន ជាប្រភេទរបស់ចិន ចំនួនជាង២០០០គ្រឿង និងជាង២០០០គ្រឿងទៀតជាប្រភេទ iPhone និងiPad ។
ការចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវលេខ៣១០ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះហាងទូរស័ព្ទទាំងពីរកន្លៃងដែលចុះឆែកឆេរនិងត្រួតពិនិត្តនោះ ទី១ គឺហាង ញ៉ូវហ្វូន ក្នុងសង្កាត់បឹងកេងកង៣ និងទី២ហាង នីកា លក់ទូរស័ព្ទដៃ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះមន្ត្រីគយចល័តបានបញ្ជាក់ប្រាប់ឱ្យដឹងថា ទូរស័ព្ទប្រមាណជាង៤០០០គ្រឿងដែលបង្ក្រាបនេះ ត្រូវឱ្យបង់ពន្ធរហូតដល់៤០-៥០ម៉ឺនដុល្លាឯណោះ។
លោកបានបញ្ជាក់ទៀតថា កម្លាំងគយចល័តនៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ និងបន្តចុះប្រតិបត្តិការត្រួតពិនិត្យ រាល់ទំនិញទាំងឡាយណាដែលនាំចូលដែលមិនបង់ពន្ធ ៕
...
ដោយ៖ ស រស្មី