ខេត្ដកណ្ដាល៖ កុមារីអាយុ៤ឆ្នាំ ម្នាក់បានលង់ទឹកទន្លេក្រោយផ្ទះស្លាប់ ខណៈឈរមើលបងស្រីមុជទឹករួចរអិល ធ្លាក់ចូលទៅក្នុងទន្លេ។ ករណីនេះបាន កើតឡើងនៅម៉ោង៣និង១៤នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅភូមិ បឹងលើ ឃុ*ំខ្ពបអាទាវ ស្រុកលើកដែក ខេត្ដកណ្ដាល។
សាច់ញាតិកុមារីរងគ្រោះឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ ង្វៀង កាំធីយ៉ាង អាយុ៤ឆ្នាំ ជនជាតិវៀតណាម មានឪពុក ឈ្មោះ ង្វៀង យ៉ាងសាង អាយុ២៧ឆ្នាំ មានមុខរបរអ្នកនេសាទនិងម្ដាយឈ្មោះ ចូវ យាំងសក អាយុ២៣ឆ្នាំ ជាជនជាតិ វៀតណាម មុខរបរនេសាទ ស្នាក់នៅ ភូមិកើតហេតុ។ ប្រភពពីសាច់ញាតិ បន្ដថា គ្រួសារកុមារីរងគ្រោះមានកូន ប្រុសស្រី៣នាក់ហើយកុមារីដែលស្លាប់ ជាកូនទី២។
ប្រភពនៅកន្លែងកើតហេតុឱ្យដឹងថា នៅវេលាម៉ោងខាងលើបងកុមារីរង គ្រោះបានទៅមុជទឹកមាត់ច្រា*ំងទន្លេ ពេលនោះកុមារីរងគ្រោះបានទៅឈរ មើលចៃដន្យរអិលជើងធ្លាក់ចូលទៅក្នុង ទន្លេ។ ភ្លាមៗនោះបងស្រីកុមារីរងគ្រោះ បានរត់ទៅប្រាប់អ្នកភូមិនិងអ្នកនៅក្ន្នុង ផ្ទះមកមុជរកតែពុំឃើញ។ លុះច្រើន ម៉ោងក្រោយមកទើបអ៊ុំកុមារីរងគ្រោះ ចុះមុជរាវរកឃើញតែកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុនិងពិនិត្យ សាកសពកុមារីរងគ្រោះបានសន្និដ្ឋានថា កុមារីរងគ្រោះពិតជារអិលជើងធ្លាក់ចូល ទន្លេលង់ស្លាប់ពិតមែនព្រោះនៅកន្លែង កំពង់ទឹកចំណុចកុមារីរងគ្រោះឈរមើល បងស្រីមុជទឹកមានស្នាមរអិលធ្លាក់ចូល ទៅក្នុងទន្លេ។
សាកសពកុមារីត្រូវបានក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ