រថយន្ត​កាម​រី​ឆ្លាម​ព្រលះ​ជាមួយ​រ៉ឺ​ម៉ក​កង់​បី​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស​បាក់ជើង​ទាំង​សងខាង​ និង​កូន​ក្មេង​២​នាក់​របួសស្រាល​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​ម្នាក់​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​បុក​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ បាក់ជើង​ទាំង​សងខាង​ ចំណែក​កូនប្រុស​ស្រី​២​នាក់​បាន​រង​របួសស្រាល​ ។​

image4

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ខ្លោងទ្វារ​ចូល​វត្ត​គោក​ខ្សាច់​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុងភូមិ​គោក​ខ្សាច់​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដឹក​កូន​ក្មេង​ប្រុស​-​ស្រី​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូ​ូ​វ​លំ​ ខណៈ​បត់​ឆ្លងផ្លូវ​ឡើង​មក​ផ្លូវជាតិ​លេខ​៣​ក៏​ត្រូវ​រថយន្ត​ឆ្លាម​១​គ្រឿង​ ពណ៌​កណ្តុរ​ល្មែះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-5994​ បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​រង​របួសធ្ងន់​ ដោយ​បាក់ជើង​ទាំង​សងខាង​ ចំណែក​ក្មេងៗ​ទាំង​២​នាក់​រង​របួសស្រាល​ ។​ រីឯ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ជ្រុ​ក​ធ្លាក់​ប្រឡាយ​គល់​លូ​ទៅ​មុខ​លែង​រួច​។​

​ក្រោយ​ពេល​កើតហេតុ​ទាំង​រថយន្ត​ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​ដោយឡែក​ម្ចាស់​រថយន្ត​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់​ ៕​

image3 image2 image1

...

ដោយ៖​ សុខា​ សែន​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print