ខេត្ដព្រះសីហនុ៖ ក្រុមចោរប្លន់ម្នាក់ ក្នុងចំណោម៣នាក់បានបាញ់តដៃជាមួយ សមត្ថកិច្ចនគរបាលនិងកងរាជអាវុធ ហត្ថក្រោយពីប្លន់ម៉ូតូបានពីបុគ្គលិក ធនាគារមួយព្យាយាមជិះម៉ូតូដែលប្លន់ បានគេចខ្លួនមករាជធានីភ្នំពេញ។
ករណីក្រុមចោរបាញ់តដៃជាមួយ សមត្ថកិច្ចខាងលើនេះបានកើតឡើងនៅ វេលាម៉ោង៨យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៥ ដែលករណីប្លន់នេះក្រុមចោរ បានធ្វើឡើងនៅចំណុចក្លោងទ្វារវត្ដព្រហ្ម កេរ្ដិ៍ ស្ថិតក្នុងភូមិបឹងវែង ឃុំវាយរេញ ស្រុកព្រៃ*នប់ ខេត្ដព្រះសីហនុ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ព្រៃនប់បានឱ្យដឹងថា ជនសង្ស័យជាចោរ ប្លន់ម្នាក់ត្រូវបានចាប់ខ្លួនខណៈបាញ់តដៃ ជាមួយសមត្ថកិច្ច។ ជនសង្ស័យដែល ត្រូវបានចាប់ខ្លួននេះឈ្មោះ ចាន់ ក្ដឹប ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនិងទីលំ នៅមិនពិតប្រាកដ ហើយជាមួយការ ចាប់ខ្លួនសមត្ថកិច្ចដកហូតបានកាំភ្លើង ខ្លីមួយដើមម៉ាកកា៥៩។
មន្ដ្រីដដែលបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននេះត្រូវសមត្ថកិច្ច បាញ់ឱ្យរបួសជើងមួយគ្រាប់ដោយសារ ជនសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ច ដែលពេលនេះបានបញ្ជូនទៅព្យាបាល នៅគ្លិនិកឯកជនវាលរេញ។
មន្ដ្រីដដែលបានឱ្យដឹងទៀតថា ម៉ូតូ ដែលក្រុមចោរប្លន់ជិះគេចខ្លួនម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FJ-0312 ជារបស់ជនរងគ្រោះ ឈ្មោះ វន ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកធនាគារឯកជនមួយ មានទី លំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ។
បើតាមប្រភពពីមន្ដ្រីសមត្ថកិច្ចឱ្យ ដឹងទៀតថា ជនសង្ស័យមានគ្នាបីនាក់ ប្រដាប់ដោយអាវុធខ្លីមួយដើមជិះម៉ូតូ មួយគ្រឿងធ្វើសកម្មភាពភ្ជង់ប្លន់ជនរង គ្រោះយកម៉ូតូខាងលើ។ ក្រោយពីធ្វើ សកម្មភាពក្រុមជនសង្ស័យបានជិះម៉ូតូ ដែលប្លន់បានឆ្ពោះទៅភ្នំពេញតាម បណ្ដោយផ្លូវជាតិលេខ៤ ។ នៅគ្រានោះ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកព្រៃ នប់សហការជាមួយអាវុធហត្ថស្នាក់ការ៤០១-៤០២ និងអាវុធហត្ថស្រុកកំពង់ សិលាដេញប្រគៀកក្រុមជនសង្ស័យ។ លុះទៅដល់ចំណុចភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្ដព្រះ សីហនុ ជនសង្ស័យបានបាញ់សំដៅមក លើកម្លាំងសមត្ថកិច្ចមួយគ្រាប់ពេល នោះសមត្ថកិច្ចបានបាញ់តបវិញបណ្ដាល ឱ្យត្រូវជើងខាងស្ដាំជនសង្ស័យឈ្មោះ ចាន់ ក្ដឹប រួចរឹបអូសបានទាំងម៉ូតូជនរង គ្រោះនិងជនសង្ស័យ។ ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀតបានគេចខ្លួន ហើយសមត្ថកិច្ចបាននឹងបន្ដតាមចាប់ខ្លួន។
នៅព្រឹកថ្ងៃទី២៩ តុលា មន្ដ្រីអាវុធ ហត្ថស្រុកព្រៃនប់ឱ្យដឹងថា ជនសង្ស័យ ម្នាក់ក្នុងចំណោម៣នាក់ត្រូវបានចាប់ ខ្លួនសមត្ថកិច្ចបាននឹងកំពុងសាកសួរ ហើយគ្រោងបញ្ជូនទៅទីបញ្ជាការកង រាជអាវុធហត្ថខេត្ដព្រះសីហនុនៅរសៀល ថ្ងៃដដែលដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ