លទ្ធផល​ស៊ើបអង្កេត​ ករណី​ផ្ទុះ​អាវុធ​របស់​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ថៅកែ​រណ្តៅ​ដី​នៅ​ស្រុក​ស្អាង​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ពេល​នេះ​ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​បាញ់​បោះ​សេរី​របស់​ឧកញ៉ា​ រឿង​ សំអាង​ ហៅ​ពៅ​ ថៅកែ​រណ្ដៅ​ដី​នៅ​ស្រុក​ស្អាង​ ។

មន្ត្រី​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​ បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩​ ខែមករា​ ថា​ ​អនុវត្តបទបញ្ជារបស់លោក​ឧត្តមសេនីយ៍​ សំ​ តុលា​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្ដាល​ នៅវេលាម៉ោង១១និង៤០នាទីថ្ងៃ១៩ខែមករាឆ្នាំ២០១៨ កម្លាំងជំនាញខេត្តនិងស្រុកបានចុះស្រាវជ្រាវករណីផ្ទុះអាវុធនេះ​ ដោយបានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ ពិនិត្យឃើញថាទីកន្លែងកើតហេតុមានការ​ប្រែប្រួល​ ដោយ​នៅ​ចំណុចកើតហេតុជាម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រងដោយឈ្មោះរឿង សំអានហៅ ពៅ ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

តាមការបំភ្លឺរបស់ឈ្មោះ លី ចាន់សុខុម ដែលនៅកន្លែង កើតហេតុ បានបំភ្លឺថារូបគេមានរថយន្តស៊ីឈ្នួលដឹកដីមួយគ្រឿងពីឈ្មោះពៅ នៅវេលាម៉ោង១៥និង០០នាទី​ បានលឺសូរសម្លេងផ្ទះអាវុធជាច្រើនគ្រាប់ នៅចំណុចខ្ចុះ(រោងចាំរណ្តៅដី) ហើយក៏មិនបានដឹងថាអ្នកណាបាញ់ទេ។

លុះដល់ម៉ោង១៦និង០០នាទីក៏បានឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកជិះចូលមកដល់ រណ្តៅដីដោយមានគ្នាចំនួន០៧នាក់បានតាំងខ្លួនថាជាមន្ត្រីរ៉ែនិងថាមពលក្រសួង ហើយបានសួរខ្ញុំថាលោក ពៅទៅណា ហើយអ្នកណាមេការទីនោះខ្ញុំឆ្លើយថាខ្ញុំអត់ដឹងទេ។ បន្ទាប់មកទៀតមន្ត្រីរ៉ែទាំងនោះបាននិយាយថាឥឡូវនេះខ្ញុំសូមវាស់វែង រណ្តៅដី ទាំងនេះហើយលោកឯងជួយប្រាប់លោកពៅឱ្យទៅជួបខ្ញុំនៅក្រសួងរ៉ែនិងថាមពលនៅថ្ងៃចន្ទ។

មន្ត្រី​ជំនាញ​ដដែល​ អះអាង​ថា​ ចំពោះឈ្មោះ រឿង សំអាន ហៅ ពៅ បានគេចខ្លួនពុំអាចធ្វើការបំភ្លឺបានទេ ។ ដោយឡែកមន្ត្រីភូមិបាលស្រុកស្អាងបានអះអាងថារាល់ការចុះមករណ្តៅដីរបស់មន្ត្រីក្រសួងរ៉ែនិងថាមពលគឺពួកគាត់ពុំបានជូនដំណឹងនិងបានសុំការសហការទេ ក្នុងនោះមន្ត្រីភូមិបាលស្រុកបានបញ្ជាក់អះអាងទៀតថារណ្តៅ ដីចំណុចភូមិឃុំខាងលើដែលលោកពៅធ្វើអាជីវកម្មគឺមានច្បាប់ត្រឹមត្រូវ។

ដោយឡែកមន្ត្រីរ៉ែនិងថាមពលទាំង៧នាក់​នោះពុំស្គាល់អត្តសញ្ញាណឡើយ ហើយត្រលប់ទៅវិញអស់ ដោយពុំបានផ្ដល់ការបំភ្លឺដល់សមត្ថកិច្ចឡើយ។

ការចុះពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ វត្ថុតាង(សំបកគ្រាប់ចំនួន២០គ្រាប់) បន្សល់ទុកនៅកន្លែងកើតហេតុចាប់យករក្សាទុកនៅ នគរបាលស្រុកសូមសន្និដ្ឋានថា ពិតជាមានផ្ទុះអាវុធមែន ចំពោះអ្នកបង្កផ្ទុះអាវុធនេះជំនាញមិនទាន់កំណត់បាន។​ ដោយឡែកចំពោះការផ្ទុះនេះគឺបានផ្ទុះមុនរយះពេល១ម៉ោងមុនពេលមន្ត្រីរ៉ែនិងថាមពលនោះទៅដល់។បច្ចុប្បន្ន មន្ត្រី​ជំនាញកំពុងបន្តរកជនបង្កការផ្ទុះនោះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print