កូរ៉េខាងត្បូងចាំបាច់ត្រូវតែរារាំងសង្គ្រាមវាយប្រហារកូរ៉េខាងជើងរបស់អាមេរិក

ចែករំលែក៖

បើទោះបីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ចង់វាយប្រហារកូរ៉េខាងជើងក៏ដោយក៏ តំណាងរាស្ត្រមកពីគណបក្សប្រជាធិប តេយ្យមិនអនុញ្ញាតឲ្យ លោកត្រាំ បញ្ជា វាយប្រហារកូរ៉េខាងជើងនោះដែរ។ មួយ វិញទៀតបើលោកត្រាំចង់វាយប្រហារ ចាំបាច់ត្រូវតែឆ្លងកាត់រដ្ឋសភាជាមុន។

ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងត្បូង មិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារនោះ ឡើយ សូម្បីតែការវាយប្រហារជាទ្រង់ ទ្រាយតូចក្តីនឹងធ្វើឲ្យបាត់បង់ឱកាសស្តួច ស្តើងសម្រាប់ពិភាក្សាបញ្ចប់វិវាទ។ កូរ៉េខាង ជើង និងកូរ៉េខាងត្បូងដែលជាបងប្អូនបង្កើត នឹងគ្នា មានវប្បធម៌ អក្សរសាស្ត្រ ភាសាដូច គ្នា បើមានសង្គ្រាមកើតឡើងនោះកូរ៉េខាង ត្បូង គឺជាអ្នករងគ្រោះមុនគេ។

ដោយឡែកមន្រ្តីគណបក្សប្រជាធិប តេយ្យនៅសភាអាមេរិកបានព្រមានសេត វិមានថា សូម្បីតែការវាយប្រហារក្នុងទ្រង់ទ្រាយតូច និងមានដែនកំណត់មួយក៏ដោយ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើងវាទំនងជា នឹងឈានទៅដល់ការផ្ទុះសង្រ្គាមទ្រង់ទ្រាយ ធំពេញទំហឹង ដែលបង្កឲ្យមានមនុស្សរង គ្រោះយ៉ាងច្រើនក្រាស់ក្រែលបំផុត។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែ មករា ឆ្នាំ២០១៨។

សម្តីព្រមានគួរឲ្យព្រឺឆ្អឹងខ្នងខាងលើ នេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រមុខការទូត អាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានប្រើសម្តីគំរាមពីការវាយប្រហារ ក្នុងលក្ខណៈបែបនេះទៅលើកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងនៅតែមិនទម្លាក់ អាវុធនុយក្លេអ៊ែររបស់ពួកគេចុះ។ ក្រុមមន្រ្តី ខាងលើបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា វាគ្មាននោះឡើយការវាយប្រហារបែប នេះ… មិនថាអ្នកប្រើប្រាស់មីស៊ីល-នុយក្លេ អ៊ែរ ឬក៏អត់ឡើយ អ្នកនឹងទទួលបាន ​ ចំនួនជនស៊ីវិលក៏ដូចជាកងទ័ពរងរបួស ព្រមទាំងបាត់បង់ជីវិតយ៉ាងរង្គាលជាក់ជា ពុំខាន។

គួរជម្រាបថា ក្រៅពីកម្មវិធីអាវុធនុយក្លេ អ៊ែរ ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស របស់ខ្លួនកូរ៉េខាងជើងត្រូវគេជឿជាក់ថា មានអាវុធជីវសាស្រ្ត និងអាវុធគីមីចន្លោះពី ២.៧០០តោនទៅ៥.៥០០តោន ហើយបើ តាមការប៉ាន់ស្មាន តាំងតែពីឆ្នាំ២០១១ មកម្លេ៉ះនោះ ប្រទេសកុម្មុយនិស្តឯកោមួយ នេះអាចមានឃ្លាំងស្តុកអាវុធដ៏គ្រោះថ្នាក់ បែបនេះធំជាងគេលំដាប់ទីបីនៅលើពិភព លោក។

លើសពីនេះទៀតកូរ៉េខាងជើងក៏មាន សព្វាវុធធុនល្មមៗក្នុងចំនួនយ៉ាងច្រើនទៀត ផង ហើយអាវុធទាំងនោះភាគច្រើនត្រូវ បានដាក់ពង្រាយជាស្រេចនៅក្បែរព្រំ ប្រទល់ជាមួយប្រទេសកូរ៉េខាងត្បូង។ ទោះបីជាការអះអាងនេះមានភាពចម្រូង ចម្រាសក៏ដោយប្រភពមួយចំនួនពីយោធា មានជំនឿជឿជាក់ថា កងកាំភ្លើងធំរបស់ កូរ៉េខាងជើងមានសមត្ថភាពវាយប្រហារ យ៉ាងចាស់ដៃស្រោចទៅលើទីក្រុងសេអ៊ូល ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែននៃប្រទេស ទាំងពីរមុនយោធាអាមេរិក ឬក៏យោធាកូរ៉េ ខាងត្បូងអាចតដៃបានទៅទៀត ហើយ សូមចាំថា មនុស្សប្រមាណ២៥លាននាក់ ពោលគឺជិតពាក់កណ្តាលនៃចំនួនប្រជាជន សរុបនៃកូរ៉េខាងត្បូងទាំងមូលកំពុងរស់ នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ នោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print