ជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូឡែត មួយគ្រឿងបានសម្រេចទៀតហើយ នៅសង្កាត់វាលវង់

ចែករំលែក៖

ភ្នំពេញ​ ៖ មានជនសង្ស័យមួយក្រុម ជិះម៉ូតូម៉ាកហុងដាc125​ បីគ្រឿង ប្រដាប់ដោយខ្សែក្រវ៉ាត់ បានធ្វើសកម្មភាពវាយ ប្លន់យកម៉ូតូ ម៉ាក ឡែត មួយគ្រឿងបានសម្រចទៀតហើយ ពីជនរងគ្រោះប្រុស ។
កាលពីវេលាម៉ោងជាង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ស្ថិតនៅវត្តមហាមន្រ្តី តាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈជនរងគ្រោះទាំង ២នាក់ កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យជិត១០នាក់ជិះម៉ូតូ ៣គ្រឿង បានមកវាយនិងធាក់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់ចោលម៉ូតូ រួចហើយក្រុមជនសង្ស័យ ក៏បានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅតែមង្ត  ។

បច្ចុប្បន្នជនរងគ្រោះនិងមិត្តភ័ក្របានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលវាលវង់ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមចោរផងដែរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print