ផ្ទុះរឿង​នាយ​ក្តីត្រូវប្រពន្ធ​សុំលែ​ង​ ព្រោះ​ប្រច​ណ្ឌ​នឹង​នា​យ​ចឺម

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេដឹងថាចំណងស្នេហាវ័យជាង២ឆ្នាំរបស់ ថៅកែផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្តី ហៅនាយក្តី និងភរិយាបានដើរដល់ផ្លូវទាល់។ ការផ្តាច់ចំណងស្នេហ៍នេះត្រូវគេទម្លាយថាព្រោះតែប្រចណ្ឌប្តី ជាមួយតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺនាយចឺម។
ឈុន សុវណ្ណភក្តីកាន់តែស្និទ្ធស្នាលប្លែករហូតមានការចំអន់ខ្លាំងៗពីអ្នកសិល្បៈថាពួកគេអាចមានចំណងស្នេហាភេទដូចគ្នា ពិសេសក្រោយពេលពួកគេនិយមស្លៀកពាក់ដូចគ្នា ដើរទៅណាមកណាជាមួយគ្នា ពិសេសបានបើកហាងផឹកស៊ីរួមគ្នានៅតំបន់ផ្សារកុងតឺន័ររួមគ្នាដែរ។ប្រភពបន្តថា ចំណងស្នេហ៍ប្រេះស្រាំរវាងថៅកែផលិតកម្ម BKS គឺនាយក្តីនិងភរិយាបានកើតឡើងក្រោយពីចំណងទាក់ទងរវាងនាយចឺម និងនាយក្តីកាន់តែស្អិតរមួតនឹងគ្នារហូតចេញទៅដំណើរកម្សាន្តរួមគ្នានៅប្រទេសថៃតែពីរនាក់ទៀតផងរហូតភរិយាប្រចណ្ឌកាន់តែខ្លាំងឈ្លោះគ្នានឹងសុំចែកផ្លូវគ្នាដើរដោយលែងបកក្រោយ។ ​ពាក្យនេះ​បា​នលេ​ចសុះ​សា​យពេ​ញច​ង្កោម​អ្ន​កសិ​ល្បៈ ដែលនិ​យា​យពី​មា​ត់មួ​យទៅមា​ត់​មួយ និង​ក្រោ​យពីមា​ន​ការចំ​អន់ថានា​យ​ចឺម និងនា​យក្តី​ភ្ជាប់​ចំណង​ស្នេ​ហ៍ភេទ​ដូច​គ្នា។ ប្រភពប​ន្តថា​ កន្លង​ទៅថ្មី​ៗ​នេះនា​យ​ក្តី និង​ភ​រិយា​បាន​ឈ្លោះ​គ្នាខ្លាំ​ងរហូ​តឈា​នដល់ដំ​ណាក់​កាល​លែ​ងលះ​គ្នាព្រោះ​តែ​ ភាពស្និ​ទ្ធ​ស្នាល​គ្នាខ្លាំ​ង​រប​ស់នា​យចឺ​ម និងនា​យក្តី​ដែលពួក​គេ​កន្ល​ងម​ក​បាន​ស្បថ​ថា​បានយ​កគ្នា​ជា​បងប្អូ​នធម៌ ​ស្របពេល​ដែល​ឪ​ពុកម្តា​យនា​យក្តី​បានស្រ​លាញ់​ នាយចឺ​មរ​ហូ​តដល់​ថ្នាក់​ទិញ​រ​ថយ​ន្ត​ទំនើ​ប តម្លៃ​ជាង​៧ម៉ឺន​ដុល្លារអា​មេ​រិកឲ្យ​នាង​ចឺមនោះ។
​ទោះជាយ៉ាងណា ​ឪពុក​លោក ឈុន សុវ​ណ្ណភក្តីទ​ទួល​ស្គាល់​ថាកូ​នប្រុ​ស​លោក​ពិ​តជា​បែ​កគ្នាង​ជាមួ​យភ​រិ​យាគឺ​អ្ន​កនា​ង​ម៉ែន​ ចេននី​តពិ​ត​មែនព្រោះ​តែ​ការប្រចណ្ឌនឹ​ងនា​យចឺ​ម ប៉ុន្តែលោ​ក​បដិ​សេធជុំវិ​ញ​ការ​លើក​ឡើង​ថា ពួកគេ​ភ្ជាប់​ទំនា​ក់​ទំន​ងស្នេហាភេ​ទដូ​ច​គ្នា។ លោកប​ញ្ជាក់​ថា ភាពស្និ​ទ្ធ​ស្នាល​គ្នា​ខ្លាំង​បា​នប​ង្កើត​ឲ្យកូន​ប្រ​សាស្រី​ប្រ​ចណ្ឌ និងដា​ច់ចិ​ត្ត​សុំបែ​កកូ​នប្រុសលោក​ក្រោ​យរួ​ម​រស់​ជា​មួយគ្នា​បាន​ជាង​២​ឆ្នាំនិ​ង​ទ​ទួ​លបា​ន​ចំណ​ង​ដៃកូ​ន​ស្រីម្នា​ក់។ លោកប​ញ្ជា​ក់ថា ពួកគេ​មាន​និ​ស្ស័យនិង​ស្រលា​ញ់គ្នា​ដូច​ប​ងប្អូន​ប​ង្កើ​តហើ​យ​ពួក​គេ​តែង​ទៅ​ណាមក​ណាជា​មួ​យគ្នា​ញឺ​កញា​ប់ទើ​បកាន់តែ​ធ្វើឲ្យ​ភ​រិ​យាអា​ក់អ​ន់ស្រ​ពន់​ចិត្ត។ ទោះជាយ៉ា​ង​ណាលោ​ក​ស្នើកុំ​ឲ្យមា​ន​ការ​យល់ច្រឡំ​ចំពោះ​ពួ​កគេ ព្រោះតែខ្លា​ច​ប៉ះពា​ល់កិត្តិ​យស ប្រជាប្រិ​យ និងនាំឲ្យ​ពួក​គេទាំង​ពីរពិបាក​រ​កគូ​ស្នេហ៍នៅ​ពេលខា​ងមុខ។ លោក​ថាក្រោ​យ​បែក​គ្នាភ​រិ​យាបា​នទៅ​រស់​នៅ​ផ្ទះដែ​លរួ​ម​រស់​ជុំ​គ្នាក​ន្លង​មក​ និ​ងមើ​លថែ​កូនស្រី​ដែល​មា​នវ័​យជា​ងមួ​យឆ្នាំផងដែ​រ។
គួរប​ញ្ជាក់​ថា លោកឈុន សុ​វ​ណ្ណភ​ក្ដី វ័យ២​២ឆ្នាំ បានចូ​លរោ​ងកា​រ​ ជាមួ​យអ្ន​កនា​ងម៉ែន ចេតនី​ត វ័យ២​៥ឆ្នាំ​ដែ​លជា​កូ​នស្រី​អ្ន​ក​ជំនួ​ញទ្រ​ព្យស្តុ​កកា​លពី​ថ្ងៃទី​១៧ ខែធ្នូ​ ឆ្នាំ២០​១​៥ ​​​​​​នៅ​​​​​បុរី​​វិមា​ន​ភ្នំពេញ​ ក្រោយពី​ពួក​គេ​ស្វែងយ​ល់ចិ​ត្ត​គ្នាអ​ស់មួ​យ​រ​យៈពេ​ល​។ គេនៅ​បន្ត​តាមដា​ន​ដែរ​ថា​តើពា​ក្យច​ចាម​អារ៉ាម​ខាង​លើនឹង​ក្លា​យជា​ទៅជា​ការ​ពិ​តដែ​រ​ឬយ៉ាងណា។​នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីនាយចឺមបាននៅឡើយទេ ប៉ុន្តែកន្លងទៅនាយចឺម និងនាយក្តីថ្លែងដូចគ្នាថាពួកគេមិនបានស្រលាញ់ភេទដូចគ្នាដូចការលើកឡើងទេ គឺច្បាស់ណាស់ថាពួកគេស្រលាញ់មនុស្សស្រី៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print