ចាប់ខ្លះទៅ បើសុីលុយ គម្បីកុំសុីលុយហួសហេតុភ្លេចតួនាទី ភារកិច្ចបានទេ…? ឈើ ឃ្លុំឡាំង៤ជ្រុងពេញមួយគោយន្តកែច្នៃ ត្រូវកម្លាំ ងគណះកម្មការឯកភាពស្រុកចាប់បង្ក្រាបភ្លាមៗ ក្នុងស្រុកវើនសៃ

ចែករំលែក៖

 

ខេត្តរតនគិរី៖ គោយន្តកែច្នៃដឹកបទល្មើសឈើប្រណិតប្រភេទឈើ គគីរ កកោះឡាំងសម្រេចឃ្លុំ ៤ជ្រុងពេញព្រៀបមួយគោយន្តបំម្រុងលោតឆ័ត្រខណះដឹកជញ្ជូនចេញពីស្រុកវើនសៃតាមផ្លូវលេខ78A ឆ្ពោះមកក្រុងបានលុងត្រូវបានកងកម្លាំងគណះកម្មការចម្រុះឯកភាពស្រុកស្ទាក់ចាប់បង្ក្រាបបានទាំងព្រលឹមតែម្តង។
​គោយន្តកែច្នៃផ្ទុកបទល្មើសដែលរងការបង្ក្រាបពីក្រុមសមត្ថកិច្ចខាងលើ ធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី(ព្រឹកព្រលឹម)នៅត្រង់ចំណុច ទល់មុខមូលដ្ឋានកងទ័ព(អនុសេនាធំលេខ៣អូរតាង)ស្ថិតក្នុងភូមិ វ៉ង ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី ។
បើតាមការអោយដឹងពីលោកអនុសេនីយ៍ទោ សែន សុផល មេបញ្ជាការកងអនុសេនាធំទី៣ បានប្រាប់អោយដឹងថា៖ ការចុះបង្ក្រាបរថយន្តកែច្នៃដឹកឈើខាងលើនេះបានដោយមានការរាយការណ៍ពីកម្លាំងសំងាត់ថាមានរថយន្តកែច្នៃលួចដឹកឈើកកោះពេញប្រៀបកំពុងចរាចរណ៍ចេញពីក្នុងព្រៃនៅស្រុកវ៉ើនសៃឆ្ពោះទៅក្រុងបានលុង ហើយលោកក៏បានរាយការណ៍ភ្លាមៗទៅគណបញ្ជាការឯកភាពស្រុកដោយមានសមាសភាពចូលរួម កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងយោធាអនុសេនាធំទី៣ (អូរតាង) ដោយមានបទបញ្ជាផ្ទាល់ពី លោកអភិបាលស្រុកវ៉ើនសៃដឹកនាំបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះចុះមកចាំស្ទាក់និងធ្វើការបង្ក្រាបបាននៅចំណុចខាងលើនេះតែម្តង។ លោកអនុសេនីយ៍ទោ រូបនោះ បានប្រាប់អោយដឹងទៀតថា៖ ក្រោយពីធ្វើការឃាត់រថយន្តនេះភ្លាមអ្នកបើកបរឃើញសភាពមិនស្រួលក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហើយម្ចាស់ឈើជាអ្នកណានោះលោកក៏មិនបានដឹងផងដែរ។ក្រោយពីបង្ក្រាបរថយន្តដឹកឈើខាងលើនេះភ្លាមលោកក៍បានទំនាក់ទំនងទៅជំនាញមេព្រៃអោយមកចូលរួមធ្វើកំណត់ហេតុរួមគ្នា និងប្រគល់វត្ថុតាងដើម្បីដឹកជញ្ជូន មកខណ្ឌរដ្ឋបាលព្រៃឈើ (រក្សាទុក) ។
​ចំណែកលោកជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃទទួលបន្ទុក៣ស្រុកគឺស្រុកអូរជុំ វ៉ើនសៃ តាវែង បានអោយអ្នកសារពត៌មានយើងដឹង តាមទូរស័ព្ទថា៖ ឈើដែលបង្ក្រាបបានខាងលើនេះជាប្រភេទឈើកកោះសុទ្ធ និងប្រភេទឈើឃ្លុំបួនជ្រុង ហើយចំនួនឈើពិតប្រាកដនៅពុំទាន់បានធ្វើការវាស់វែងនៅឡើយទេ។លោកជា កុណារ៉ា បានបញ្ជាក់ទៀតថា៖ រឿងម្ចាស់ឈើអ្នកណានោះលោកមិនទាន់បានដឹងទេ ពីព្រោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលទៅហើយ តែទោះជាយ៉ាងណាលោកថានិងខិតខំធ្វើការស្រាវជ្រាវ រកអោយឃើញម្ចាស់ពិតប្រាកដដើម្បីអោយចូលខ្លួនមកដោះស្រាយទៅតាមនីតិច្បាប់៕


ដោយ៖សាយ ប៉ូច

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print