នគរបាល​ស្រុកពញាក្រែក​ឃាត់​ជនសង្ស័យ​៤នាក់ពីបទបង្ករបួសស្នាម​ ដោយចេតនា

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ កំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក​នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបាន​ឃាត់​ជនសង្ស័យ​ ៤នាក់​តាមបណ្តឹង​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹងបង្កហិង្សា​ ។

ជន​រងគ្រោះ​ដែលបានដាក់ពាក្យបណ្តឹងមាន៣នាក់​ ១-ឈ្មោះ​រ៉ាន ចិត ភេទប្រុស​ អាយុ២៥ឆ្នាំ ២-ឈ្មោះ​នៅ រិត ភេទ​ ប្រុស​ អាយុ២៣ឆ្នាំ និង​ ៣-ឈ្មោះ​ យាប ភារៈ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ។ អ្នកទាំង៣នាក់​មានទីលំនៅភូមិព្រៃទទឹងឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំបាន​ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៨​ ។

យោងតាម​ពាក្យ​បណ្ដឹង​បញ្ជាក់ថា​ អំពើ​ហឹង្សាដោយចេតនាកេីតឡេីងវេលាម៉ោង៨យប់​ ថ្ងៃទី១៨ ខែមករាឆ្នាំ២០១៨​ នៅចំណុចភូមិបុស្សចេកឃុំត្រពាំងផ្លុងស្រុកពញាក្រែកខេត្ត​ត្បូងឃ្មុំ។

លោកវរសេនីយ៍ទោ អោម មុន្នីវណ្ណ បានអោយដឹងថា​ក្រោមការចង្អុលបញ្ជារបស់លោកឩត្តមសេនីយ៍ស្នងការនិងលោកឩត្តមសេនីយ៍ស្នងការរងទទួលផែនព្រហ្មទណ្ឌនគរបាលខេត្ត​ បានសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងផ្លុងបចុះស្រាវជ្រាវចងក្រងឯកសារ កំណត់មុខសញ្ញាជនសង្ស័យ​ និងតាមប្រម៉ាញ់រហូតឈានដល់ការឃាត់ខ្លួន​បានជនសង្ស័យចំនួន៤នាក់​ ៖
១.ឈ្មោះ ឈន កញ្ញា (ហៅឆុយ)ភេទប្រុសអាយុ២១ឆ្នាំជាតិខ្មែរ
២.ឈ្មោះ ទូច យនភេទប្រុសអាយុ២៥ឆ្នាំជាតិខ្មែរ
៣.ឈ្មោះ រឹម និល ភេទប្រុសអាយុ១៨ឆ្នាំជាតិខ្មែរ
៤.ឈ្មោះ ឆូយ លិភេទប្រុសអាយុ ២៣ឆ្នាំជាតិខ្មែរ
មានទីលំនៅភូមិបុស្សចេកឃុំត្រពាំងផ្លុង
ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងត្រូវបានបញ្ជូនខ្លួនមក​ អធិការដ្ឋាននគរបាលស្រុកពញាក្រែកដេីម្បីកសាងសំណុំរឿងទៅតាមនិតិវិធី​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print