កណ្តាល ៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រូវក្នុងស្រុកដ៏ធំមួយនៅកម្ពុជាបានអះអាងថា៖ រយៈពេល២០ថ្ងៃទៀតក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវរដូវប្រាំង និងស្រូវបណ្តេញទឹកដំណាក់កាលទីមួយលើផ្ទៃដីទំហំ៩៨០ហិកតា ទន្ទឹមនឹងការថែទាំស្រូវ ជាប្រចាំ ។
លោកគឹម ហេង នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្ម បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីថ្ងៃ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០ មករាឆ្នាំ២០១៨ ខណៈលោកនិងក្រុមការងារបានចុះបាចជី ថែទាំស្រូវ ដែលនៅស្រែខ្លះមានអាយុ៥០ថ្ងៃមកហើយនោះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ដំណាំស្រូវ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
លោកគឹម ហេង មានប្រសាសន៍ថា៖ ការព្រោះស្រូវពូជសែនក្រអូប ក្រុមហ៊ុនរបស់លោកបានដំណើរការបានជាង៨០០ហិកតារួចមកហើយ ក្នុងរយៈពេល២០ថ្ងៃទៀតក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវលើផ្ទៃដីចំនួន៩៨០ហិកតា ។ នៅថ្ងៃនេះក្រុមហ៊ុនបានបង្ស្បំនៅថ្ងៃនេះក្រុមហ៊ុនបានបង្ហាញពីរបៀបប៉នជីម្តង ហើយក្រុមហ៊ុនបានបំប៉នស្រូវនៅស្រែមួយចំនួនដែលមានអាយុ៥០ថ្ងៃ ។ នៅពេលស្រូវមានអាយុ៦៥ថ្ងៃក្រុមហ៊ុននឹងបំប៉នម្តងទៀត។
លោកគឹម ហេង បានបន្តថា៖ ការធ្វើស្រូវប្រាំងឆ្នាំនេះ ក្រុមហ៊ុនរបស់លោកបានជួបប្រទះឧបសគ្គខ្លះ ដូចជាអាកាសធាតុត្រជាក់ខ្លាំងបានធ្វើឱ្យដើមស្រូវស្រពោន មិនសូវលូតលាស់ល្អ ។ បន្ទាប់ពីអាកាសធាតុឡើងកម្តៅវិញ ក្រុមហ៊ុនបានបំប៉នជីតាមដំណាក់កាល ដើម្បីឱ្យស្រូវលូតលាស់ឡើងវិញ។
លោកគឹម ហេង បន្ថែមថា៖ ក្រុមហ៊ុនក៏បានផលិតពូជស្រូវសែនក្រអូប ដើម្បីយកទៅ ដាំនៅតំបន់អភិវឌ្ឍន៍មួយទៀតនិងលក់ជូនប្រជាពលរដ្ឋ បន្ទាប់ពី ដាំណាំស្រូវ នៅកំពង់អុសនេះ នាំស្រូវទៅក្រៅប្រទេស ។ ចំណែកទឹកសម្រាប់ផលិតស្រូវក្រុមហ៊ុនបានត្រៀមលើសពីតម្រូវការនិងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ថែមទៀតផង ។
លោកនាយកប្រតិបត្តិរូបនេះបន្តទៀតថា ក្រុមហ៊ុនបានបន្តពង្រីកការដាំដុះស្រូវសម្រាប់នាំចេញ ដើម្បីរួមចំណែកក្នុងការនាំចេញអង្ករតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា១ លានតោនក្នុងមួយឆ្នាំ ៕ ដោយ៖សំរិត