ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនស្រុកមេមត់ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ពីបទលួចរក្សាទុក និងចែកចាយសារធាតុញៀន ខណៈពេលកម្លាំងចុះល្បាតត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចព្រៃកៅស៊ូ ខាងលិចភូមិស្រែពោល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោយការឃាត់ខ្លួនកម្លាំងបានឆែកឆេររកឃើញ និងដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក សរុបចំនួន១៥កញ្ចប់ (ក្នុងនោះមានធំ ០១ កញ្ចប់ និងធុនកណ្តាល ០១ កញ្ចប់) សម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនថែមទៀតផងដែរ ។
ជនសង្ស័យដែលកម្លាំងឃាត់ខ្លួននោះមានឈ្មោះ រ៉ន រ៉ាវី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម រស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿនញៀន នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ និងបន្តរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តទៅតាមនីតិវិធី ៕ វណ្ណៈ