ល្ងាចនេះ សម្តេចនឹងបន្តទៅចូលរួមកិច្ចសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលខ្ញុំមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេច យ៉ាងដូច្នេះថា ថ្ងៃទី ២១ មករា នេះ គឺជាថ្ងៃទី ៣ នៃ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចបានបញ្ជាក់ទៀតថា បន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់នៅក្នុងល្ងាចនេះ សម្តេចនឹងបន្តទៅ ចូលរួមកិច្ចសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលខ្ញុំមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ។

ទន្ទឹមនឹងនោះ សម្តេចមានមោតនភាពសប្បាយចិត្ត គ្រាដែលឃើញប្រទេសជាតិយើងកាន់តែវិវត្តទៅរកភាពល្អប្រសើរ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាំក់បងប្អូនជនរួមជាតិ និងសមាជិក សមាជិការទាំងអស់របស់គណបក្សប្រជាជនកម្ពុជា។

ដោយឡែកនៅសប្តាហ៍ក្រោយនេះ សម្តេចនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សន កិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៨ មករា ឆ្នាំ ២០១៨។

ឆ្លៀតឱកាសនាចុងសប្តាហ៍ សម្តេចសូមជូនពរបង ប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយ រីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំង អស់គ្នាផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print