ខេត្ដព្រះសីហនុ៖ ជនសង្ស័យចំនួន៣ នាក់ជាប់ពាក់ព័ន្ធ៣ករណីផ្សេងគ្នានៅ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ត្រូវ បានកម្លាំងងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុបញ្ជូនខ្លួនទៅសាលាដំបូងខេត្ដក្រោយពីធ្វើការឃាត់ខ្លួនជា បន្ដបន្ទាប់នៅ៣ទីតាំងផ្សេងគ្នា។
លោកឧត្ដមសេនីយ៍ ជួន ណារិន ស្នង ការនគរបាលខេត្ដព្រះសីហនុបានថ្លែងឱ្យដឹងថាដើម្បីការពារសន្ដិសុខជូនប្រជា ពលរដ្ឋកម្លាំងនគរបាលខេត្ដតែងតែចុះ ស្រាវជ្រាវស៊ើបអង្កេតនូវរាល់បទល្មើសផ្សេងចាប់តាំងពីទីប្រជុំជនរហូតដល់ជនបទ ។ ជាក់ស្ដែងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥កម្លាំងនគរបាលខេត្ដបានឃាត់ ខ្លួនជនសង្ស័យចំនួន៣នាក់ជាប់ពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នាក្នុងនោះមានករណីហិង្សាដោយចេតនាចំនួន២ករណី និងឃាត់ខ្លួនតាមដីកា១ករណី ។
ជនសង្ស័យទាំង៣នាក់នោះរួមមាន ទី១-ឈ្មោះឈិត វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកបម្រើការងារ ក្នុងហាងប៉ាប៉ូឡូរ ស្នាក់នៅក្នុងហាង ស្ថិតក្នុងសង្កាត់កោះរុង ក្រុងព្រះសីហនុ (ពីបទបង្កររបួសស្នាម), ទី២-ឈ្មោះ លុយ ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ រស់ នៅក្នុងសង្កាត់កោះរុង ក្រុងព្រះសីហនុ (ពីបទបង្ករបួសស្នាម) និងទី៣-ឈ្មោះ ឈូន ធី ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្ន ស្នាក់ក្រុម២១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុពីបទលួចមានស្ថានទម្ងន់ ទោសនិងដោយសារការប្រព្រឹត្ដអំពើ ហិង្សា(ឃាត់ខ្លួនតាមដីការលឹខ៤៤១ តព.១៥ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥) ដោយចៅក្រមស៊ើបសួរ ញឹម ពិសាល។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យ ឈ្មោះឈិត វាសនា ភេទប្រុស អាយុ ២៨បន្ទាប់ពីឃាត់ខ្លួនពីបទហិង្សាបង្ករបួស ស្នាមនៅចំណុចភូមិកោះតូច សង្កាត់ កោះរុង ក្រុងព្រះសីហនុ ទើបដឹងថា ជនសង្ស័យរូបនោះមានដីការតាមចាប់ខ្លួនពីបទប្លន់កាលពីឆ្នាំ២០១៤ ៕
ដោយ៖ ឆ្លាមសមុទ្រ