E-Sports​ រក​ឃើញ​ជើងឯក​ចំនួន​២​ក្រុម​ប្រចាំ​តំបន់​ទី​១​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ខេត្តកំពត

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អេ​ឡិច​ត្រូ​និក​ថ្នាក់​ជាតិ​ឬ​ហៅ​ថា​ CCC​ ប្រចាំឆ្នាំ​២០១៥​ បាន​ រក​ឃើញ​ជើងឯក​ តំណាង​ឲ្យ​ខេត្ត​ក្រុង​នៅ​តំបន់​ទី​១​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នា​ខេត្តកំពត​ ថ្ងៃ​ទី​១១-១២​ខែធ្នូ​ឆ្នាំ​២០១៥​។​

OverCome team

​ការ​ប្រកួត​កីឡា​ E-Sports​ នៅ​តំបន់​ទី​១​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​៤​ខេត្ត​ គឺ​ខេត្តស្វាយរៀង​ កំពង់ចាម​ ព្រៃវែង​ និង​ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ ថ្ងៃ​ទី​២៤​ ខែតុលា​ កន្លង​ទៅ​។​ ជា​លទ្ធផល​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​ចំនួន​២​ក្រុម​ទី​១-​ក្រុម​ You​ Will​ Know​ មក​ពី​ខេត្តកណ្តាល​ និង​ក្រុម​ Over​ Come​ មក​ពី​ខេត្តស្វាយរៀង​តំណែង​ឲ្យ​តំបន់​ទី​១​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​ You​ Will​ Know​ មុន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ក្រុម​នេះ​ ប្រកួត​ឈ្នះ​ក្រុម​ The​ Fire​ Five​ មក​ពី​ខេត្តកំពង់ចាម​ដោយ​លទ្ធផល​ ៥-២​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ខណៈ​ដែល​ ក្រុម​ Over​ Come​ បាន​យកឈ្នះ​ក្រុម​ Secret​ Hurricane​ មក​ពី​ខេត្តកណ្តាល​ដោយ​លទ្ធផល​ ៥-៤​ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូច​គ្នា​។​

​ក្រុម​ទាំង​ពីរ​នេះ​មិន​ទាន់​ដឹង​ថា​ ក្រុម​ណា​ជា​ក្រុម​លេខ​១​ ឬ​លេខ​២​នោះ​ទេ​ ដោយ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដើម្បី​ស្វែងរក​ក្រុម​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១,៥០០​ដុល្លារ​ និង​ក្រុម​លេខ​២​ទទួល​បាន​១,០០០​ដុល្លារ​ មុន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស​។​

​សម្រាប់​ការ​ប្រកួត​នៅ​តំបន់​ទី​១​ដែល​មាន​ខេត្ត​ចំនួន​៤​ខាងលើ​មាន​ក្រុម​ចូលរួម​ប្រកួត​សរុប​ចំនួន​១០​ក្រុម​ បាន​បែងចែក​ជា​២​ពូ​ល​គឺ​ពូ​ល​ A​ មាន​ក្រុម​៥​ក្រុម​ និង​ពូ​ល​ B​ មាន​៥​ក្រុម​ដើម្បី​ប្រកួត​ជម្រុះ​រហូត​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ទទួល​បាន​គាំទ្រ​ពី​ក្រសួងទេសចរណ៍​ និង​ ICT​ Cambodia​ បាន​ប្រកាស​ថា​ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ មាន​១៦​ក្រុម​ មក​ពី​តំបន់​ទាំង​៦​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២​ ខែធ្នូ​ ឆ្នាំ​២០១៥​នៅ​ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត​។​ ប្រាក់​រង្វាន់​ជយលាភី​ក្រុម​លេខ​១​ទទួល​បាន​៣០០០​ដុល្លារ​ លេខ​២​ទទួល​បាន​២០០០​ដុល្លារ​ និង​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ​៕​

You Will Know team

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print