កុហក់ថា ប្រពន្ធ​ជួប​គ្រោះថ្នាក់​ចរាចរណ៍សុំ ពឹង​នាង​ទៅ​ជួយ​មើល ដល់​កន្លែង​ស្ងាត់​ចាប់រំលោភ​ ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖  បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​នារី​កម្មក​រ​រោងចក្រ នៅក្នុង​ព្រៃ ដោយ​បញ្ឆោត​ហៅ​ជនរងគ្រោះ​ឲ្យ​ជូនទៅ​មើល​ប្រពន្ធ​ខ្លួនដែលជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅវេលា​ម៉ោង​០៧ និង​១៥នាទី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់ បាន​បោក​បញ្ឆោត​នាំ​នារី​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ជួល​បន្ទប់​ក្បែរ​គ្នា យកទៅ​រំលោភ​បានសំរេច នៅក្នុង​ព្រៃ​ផ្លូវ​ចូល​ក្បាលឆាយ​។ ប្រភព​បន្តថា នារី​រងគ្រោះ​ឈ្មោះ​ស ជ រ អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ស្នាក់នៅ​ផ្ទះជួល​ជិត​រោងចក្រ​កាត់ដេរ​ញ៉ូ​វស្តារ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ថន ប៊ុណ្ណា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ញ៉ូ​វស្តារ​ដូចគ្នា។
​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បាន​និយាយ​កុហក​ប្រាប់ថា ប្រពន្ធ​របស់គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្ពាន​ទឹកសាប ហេតុដូច្នេះ​សូមជួយ​ទៅ​មើល​ជាមួយ​ខ្លួន​ផង ក្នុងពេលនោះ​នារី​រងគ្រោះ ក៏បាន​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ជនសង្ស័យ​បាន​ឌុប​នាង ចូលទៅក្នុង​ព្រៃ​ផ្លូវ​ចូលទៅ​ក្បាលឆាយ ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច បន្ទាប់មក​ក៏បាន​ឌុប​នារី​រងគ្រោះ​ត្រឡប់មក​បន្ទប់​ជួល​វិញ​។ ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច និង​ទៅ​ចង្អុលមុខ​ចាប់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។
ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​៕

...


ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print