លោកឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យ និងពន្លឿល ការស្តារលូ លាងលូ នៅទួលគោក ដែល មានប្រវែង២៨,៨១៩ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅចន្ឌ ៦កើតខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិង
ថ្ងៃទី២២ មករា ឆ្នាំ២០១៨ បាន ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលការស្តារលូ លាងលូ នៅទួលគោក ដើម្បីជំរុញ ឲ្យផែនការ ក្នុងឱកាសបើកយុទ្ធនាការ នៃការ ស្តារលូលាងលូនេះ ដំណឹងការទៅតាមគម្រោង ដែលបានគ្រោង ទុកក្នុងងការរំដោះទឹកនៅរដូវវស្សាឆ្នាំនេះ។

អភិបាលរាជធានីភ្នំពេញ បានដើរពិនិត្យដោយថ្មើរជើង នៅតាមបណ្តោយផ្លូវ៣១៥,៣១៧,៣៣៩ ផ្លូវលេខ២៨៩ ក្នុងភូមិសាស្រ្ត សង្កាត់បឹងកក់ទី១ បឹងកក់ទី២ ខណ្ឌទួលគោក និងបានបន្តទៅពិនិត្យមើលនៅលើផ្លូវលេខ២៥៧ និងផ្លូវ លេខ ១២៨ ក្នុងសង្កាត់ទឹកល្អក់ទី២ និងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្នុង គោលបំណង ដើម្បីពន្លឿន ការស្ដារ លូ និងលាងអណ្ដូងលូ នៅខណ្ឌទាំង៤ កណ្ដាលក្រុងចំនួន ៦៤ខ្សែ ដែលមានប្រវែងសរុប ៤៦០ គីឡូម៉ែត្រឲ្យបាន រួចរាល់ ក្នុងរដូវប្រាំងនេះ ។

ក្នុងការចុះពិនិត្យនោះ លោក ឃួង ស្រេង ក៏បានណែនាំអោយមន្ត្រីជំនាញ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពិសេសអង្គភាពលូទឹក ត្រូវបំពេញការងារអោយបានល្អ កន្លែងណាត្រូវស្តារដោយដៃត្រូវស្តារដោយដៃ ហើយកន្លែងណាដែលត្រូវ ប្រើគ្រឿងចក្រ គឺត្រូវប្រើគ្រឿងចក្រ ដើម្បីសម្រេចការងារនេះ អោយ សម្រេចទៅតាមគម្រោង ដែលបានគ្រោងទុក។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ លូដែលត្រូវអនុវត្តនៃការស្តារនេះមានប្រវែងជាង៤៦០គីឡូ ម៉ែត្រ ស្មើនឹង៦៤ខ្សែ គឺខណ្ឌដូនពេញមានប្រវែង២៤,៣៩០ ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង២៨,០៦៨ម៉ែត្រ, ខណ្ឌទួល គោក មានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រ វែង ២០,៨១៤ ម៉ែត្រ ។ ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹក ចំនួន៤គ្រឿ រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្ដចាប់តាំពី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នោះមក ដោយប្រើរយៈពេល ក្នុងគម្រោង៧ខែឲ្យរួចរាល់ទូទាំង ៤ខណ្ឌ នេះ ។

សូមបញ្ជាក់ដែរថា៖ រយៈពេល៣សប្ដាហ៍ មកនេះ អាជ្ញាធរភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ គ្រប់ខណ្ឌ ជា ពិសេសខណ្ឌទាំង៤ក្នុងក្រុងសូម ឲ្យយុទ្ធនាការទ្រង់ទ្រាយ ធំ ស្តារបូមលូដើម្បីរំដោះទឹកនេះ គឺធ្វើឡើង ដើម្បីរដូវវស្សាឆ្នាំក្រោយមិនមានការលិចលង់ដោយសារ ទឹកជំនន់ទៀត ។ ខណៈពេលដែលចុះត្រួតពិនិត្យលាងលូ នោះ អភិបាល រាជធានីភ្នំពេញ ក៏ បានស្នើឲ្យប្រធានមន្ទីរសាធារណការ និង អាជ្ញាធរគ្រប់ខណ្ឌ ត្រួតពិនិត្យទីតាំង លាងរថយន្តទាំងអស់ បើពិនិត្យទៅមិនឃើញមានអាង ចម្រុះទេស្នើរឲ្យបិតតែម្តង ដោយឡែក ហាងលក់ការហ្វេណា ដែលយកកាក់ការហ្វេមកចាក់មាត់លូ និងយកសំរាមមកដាក់មាត់លូ មិនចេះសម្អាតបរិស្ថានទេ ត្រូវបិទ ហាងនោះចោលភ្លាម ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print