សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ៖  ព្រឹកថ្ងៃចន្ទ័ ០៦កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដោយមានរបៀបវារៈ៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ័ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣។

២. កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើទី១១ ព្រឹទ្ធសភា នីតិកាលទី៣។

ក្នុងរបៀបវារៈទី១ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ និងទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (គ៩) ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្រមខណ្ឌ័ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា និងដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាបន្ថែមនោះ អង្គប្រជុំក៏បានអនុម័តយល់ព្រមតាមសំណើរបស់គ៩ ដាក់សេចក្តីព្រាង់ច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៣ ដោយចាត់ទុកជាការប្រញាប់។
ចំពោះរបៀបវារៈទី២ អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា ក៏បានអនុម័តយល់ព្រមតាមសំណើរសម្តេចប្រធានអង្គប្រជុំ លើរបៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើទី១១ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃអង្គារ៍ ៧កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០ ព្រឹក ដោយមានរបៀបវារៈគឺ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ័ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា….៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print