ខឹង​មើល​មុខ​ឌឺដង​ដាក់​ពេល​កំពុង​ផឹក​ ចេញពី​ក្លឹ​បម​ក​វិញ​ទាញ់​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បក្ខពួក​ក្រុម​ក្មេង​ទំនើង​ម្នាក់​ក្នុង​ចំណោម​គ្នា​ជិត​១០​នាក់​ដែល​ប្រដាប់​ដោយ​ពូថៅ​ និង​កាំបិត​សាំ​ម៉ូ​រ៉ៃ​គ្រប់​ដៃ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ឃាត់ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុ​ស្ត៍​ចតុមុខ​បន្ទាប់​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ចុ​ល​ក្លឹ​ប​ផឹក​ស៊ី​មើល​មុខ​ឌឺដង​គ្នា​ពេល​ចេញ​មក​វិញ​តាម​កាប់​កំទេច​ម៉ូតូ​នារី​ម្នា​ក់ណ្តាល​ឲ្យ​ខូចខាត​ហើយ​ព្យាយាម​គេចខ្លួន​តែ​គេច​មិន​រួច​ទាំងអស់​គ្នា​ពីព្រោះ​តែ​នារី​រង​គ្រោះ​បើក​ម៉ូតូ​ដេញ​តាម​បាន​ប៉ូលិស​ជួយ​អត្ត​រាគ​មន៍​ចាប់​ឃាត់​បាន​ម្នាក់ ។

dse

​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥0​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ច​ណុ​ច​មុខ​សួន​ទ្រី​ម​លែ​ន​ឌ៍​ ផ្លូវ​សុរា​ម្រិ​ត​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​នេះ​ឈ្មោះ​លឹ​ម​ ហុ​ក​សែ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៥Eo​ ភូមិ​ទួលរ​ការ​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ត្រូវ​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ C១២៥​ ពណ៌​ខ្មៅ​ សេរី​២០១៥​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១DC​ ២៧១៦​ ។​ ចំណែក​បក្ខពួក​ពួក​៦​នាក់​ទៀត​គេចខ្លួន​បាត់​អស់​ ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ​ឡុ​ង​ កញ្ញា​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្សសាលា​សុវណ្ណ​ភូមិ​ ស្នាក់​នៅ​ភូមិ​ក្រាំ​អ​ង្រ​ង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ខូចខាត​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១CD​ ៩៨៨១​ ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ រវាង​ក្រុម​ជន​រង​គ្រោះ​ និង​ក្រុម​ជន​ដៃដល់​បាន​ចូល​ផឹកស៊ី​នៅ​ក្លឹ​ប​ថប​ ហើយ​ពេល​ផឹកស៊ី​នោះ​ ពួក​គេ​បាន​មើល​មុខ​គ្នា​ឌឺដង​ដាក់​គ្នា​ចុះឡើង​ ក៏​ក្រុម​ជន​រង​គ្រោះ​គិតលុយ​ចេញពី​ក្លឹ​ប​ ក៏​ត្រូវ​ក្រុម​ម្ខាង​ទៀត​ចេញ​តាម​ដោយ​ពួក​គេ​ប្រដាប់​ដោយ​ពូថៅ​ និង​កាំបិត​សាំ​ម៉ូ​រ៉ៃ​ដេញ​តាម​កាប់​ជន​រង​គ្រោះ​នៅ​ចំណុច​កើតហេតុ​ខាង​មុខ​សួន​ទ្រី​ម​លែ​ន​ឌ៍​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ម៉ា​កនិច​របស់​នារី​រង​គ្រោះ​ហើយ​នោះ​ពួក​ជន​ដៃដល់​បាន​បើក​ម៉ូត​គេចខ្លួន​ពេល​នោះ​នារី​រង​គ្រោះ​ក៏​លើក​ម៉ូតូ​ដែល​ជនល្មើស​កាប់​ខូចខាត​ស្ត​ប់​និង​កែប​នោះ​បើក​ដេញ​តាម​ជនល្មើស​រហូត​ដល់​ម្តុំ​ផ្សា​របឹង​ត្របែក​ដោយ​ស្រែក​ឆោឡោ​ពេល​នោះ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ជួយ​អន្តរាគមន៍​ចាប់​ជន​ដៃដល់​រូប​នោះ​នាំ​ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុ​ស្ត៍​ចតុមុខ​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល​កំពុង​តាម​ចាប់ខ្លួន​បន្ត​ទៀត​ ៕​

sseavc

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print