ហង្ស អច្ឆរិយាបា​នកា​រ​​​​ចា​ប់អា​រម្ម​ណ៍ខ្លាំ​ងពីសា​រ​ព័ត៌​​​មា​នក្រៅស្រុក

ចែករំលែក៖

ភ្នំពេញ៖ តារាស​ម្តែង លោក ហង្ស អច្ឆរិយា ស្រាប់​តែលេ​ខ​មុខ​លើក្រ​ប​មុ​ខសា​រ​ព័​ត៌មា​ន​បរ​ទេស រហូត​សារ​ព័​ត៌មា​ន​ដាក់រហ័​សនា​ម​ថាជា​អធិ​រា​ជនៃ​ភា​ពសិច​ស៊ីទៀ​ត​ផង។នេះគឺ​ជា​កា​រ​ចាប់​អារ​ម្មណ៍ថ្មី​មក​កា​ន់​តារា​ស​ម្តែ​ងរូ​ប​នេះក្រោ​យពី​លោ​កទ​ទួ​ល​បានការ​ពេ​ញចិ​ត្ត​ខ្លាំង​ពីផ​លិ​តក​រផ​លិ​តភា​ពយន្ត​នៃប្រ​ទេ​សថៃ អូស្ត្រាលី និង​ជប៉ុ​នក​ន្លង​មក។
​នៅ​លើទំ​ព័​រសា​រ​ព័ត៌​មា​នជា​ភា​សាប​រ​ទេស​ដែ​លបោះ​ផ្សា​យនៅ​កម្ពុជា និង​ផ្សព្វ​ផ្សាយនៅ​ ម៉ាឡេ​ស៊ី និងអូ​ស្ត្រា​លីជា​ដើម​។ ខ្លឹម​សារសំ​ខាន់​ក្នុង​អត្ថប​ទ​នេះបា​នលើ​ក​ឡើង​ពី​ជីវិ​តពិត​រ​បស់​តារា​ស​ម្តែង​រូប​នេះ​ដែល​ធ្លាប់​ឆ្លង​ការ​ត​ស៊ូទាំ​ងកា​រ​ងារ​តូច​ធំ​ជាអ្ន​ក​រត់​តុ ជាអ្ន​កលា​ងចាន ជាបុ​រ​សម៉ាស្សា​ ជាដើ​ម។ ក្រៅពី​នេះគឺ​សារ​ព័​ត៌មា​ននេះ​ក៏បា​នកោ​តស​សើរ​ពីស​មត្ថ​ភាព​ ទេព​កោសល្យ​និងភា​ព​ក្លាហា​នក្នុ​ងកា​រថ​តរូ​​ប ស​ម្តែ​​ងរ​ប​​ស់លោ​ក ​ហង្ស អ​ច្ឆរិ​យា លើវិ​ស័យ​សិល្បៈ​ប​ច្ចុប្ប​ន្ន​ផ​ងដែ​រ។ គោលបំ​ណ​ង​នៃកា​រផ្ស​ព្វ​ផ្សាយ​រ​បស់​សា​រព័​ត៌​មា​ននេះ​ដែរ​ក៏​ចង់លប់​បំបា​ត់​ការ​មើ​លងា​យចំ​ពោះសិ​ល្បក​រ​សិច​ស៊ី​ និង​ច​ង់ឲ្យ​មា​នកា​របើ​កទូ​លាយ និង​ឲ្យ​ត​ម្លៃដូ​ចនៅ​ប្រ​ទេស​ថៃ ចិន កូរ៉េ និ​ងប​ណ្តាប្រ​ទេស​ក្នុ​ងតំ​ប​ន់​មួយ​ចំនួ​ន​ទៀត។ ក្រៅពីទ​ទួ​លបា​ន​ការ​ចា​ប់អារ​ម្មណ៍​ពីសា​រព័​ត៌​មាន​បរ​ទេ​សនេះ​ដែ​រថ្មី​ៗ​នេះ​លោ​កក៏​ត្រូ​វបា​នគេ​ហ​ទំព័​រល្បីមួយរ​ប​ស់វៀ​តណា​ម គឺគេ​ហ​ទំព័​រHo​t Asian Guys បានចាត់ចំណា​ត់ថ្នា​ក់លោ​ក​ក្នុង​តា​រាង​នៃ​សិល្ប​ក​រ​ដែល​មាន​រូ​បរាង និង​មុខ​មាត់ស​ង្ហា​បំផុ​តនៅ​អាស៊ី​រួម​ជាមួ​យនឹ​ង​សិល្ប​ករ​នៅតំប​ន់អា​ស៊ីជា​ច្រើន​ប្រទេ​សទៀ​ត។ លោកថា ការថតរូបសិចស៊ី ក៏ទាមទារឲ្យមានសិល្បៈក្នុងការថត និងការបញ្ចូលអារម្មណ៍ ហើយលោកប្រឆាំងដាច់ខាតពាក្យថាថតដើម្បីលក់ខ្លួននោះ។ លោកថាលោកចូលសិល្បៈព្រោះស្រលាញ់ និងចង់បម្រើវិស័យមួយនេះ។ លោកថាក្រៅពីជាតារាសម្តែងលោកក៏ជាអ្នកនិពន្ធមួយរូបថែមទាំងមានសញ្ញាបត្រទទួលស្គាល់ទាំងក្នុងនិងក្រៅប្រទេសដែរ។ ដូចនេះលោកស្នើកុំឲ្យមានការរើសអើង និងប្រមាថលើអ្នកថតរូបបែបសិចស៊ីបន្តទៀត។
ទោះជា​យ៉ាង​ណាក្នុ​ងវិ​ស័យ​ភាពយ​ន្តខ្មែ​រតា​រារូប​នេះនៅ​មាន​ទី​ផ្សារតូ​ចង្អៀ​តនៅ​ឡើយ​។ លោក​ថានៅក្នុ​ង​ស្រុកលោ​កពិ​បាក​នឹងរ​កទី​ផ្សារ​សម្តែ​ង និងថ​ត​បានច្រើ​ន​ព្រោះតែ​ពេល​ខ្លះនៅ​មាន​កា​ររើ​ស​អើង​មិន​ផ្តល់​តម្លៃសម្រា​ប់លោ​កនៅ​ឡើ​យ ហើយ​លោ​កនៅ​តែចិញ្ចឹ​មចិ​ត្តត​ស៊ូ​ជម្នះ​ការលំបា​កដដែ​លនិងទោះ​បីជា​តម្លៃ​ខ្លួ​ននៃ​ការថ​តទា​បខ្លាំ​ងបើ​ធៀ​បនឹ​ងបរ​ទេ​សក្តី៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print