នគរបាលខេត្តកណ្តាលចាប់ឃាតកចាក់សម្លាប់ជនរងគ្រោះនៅក្នុងផ្ទះសំណាក់ សំណាងណាស់បានហើយៗក៏កំពុងធ្វើការសាកសួរតាមនីតិវិធី

ចែករំលែក៖

ខេត្តកណ្ដាល ៖ គួររំលឹកថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើគ្រែក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ក្រោយពីបុរសរូបនេះបានជិះម៉ូតូឌុបនារីជាសង្សារមកដេកក្នុងផ្ទះសំណាក់មួយកន្លែងយីហោ សំណាងណាស់ បន្ទប់លេខ ១១ ខណៈដេកបានមួយសន្ទុះដោយពុំដឹងជា មានរឿងហេតុអ្វី ស្រាប់តែនារីជាសង្សារបានយកកាំបិតចាក់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ រួចជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោល ។ ករណីឃាតកម្មខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្ងើលឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបបើកហាងម៉ាស្សា និងសារព័ត៌មានសំឡេងប្រជាជន  បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ទពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ កាំបិតចុងស្រួលដងខ្មៅលាយសប្រឡាក់ឈាមចំនួន០១ ,ភួយ០១ពណ៌ផ្កាឈូក ,កន្សែង០១ពណ៌ក្រហម ប្រលាក់ឈាម ,ខ្នើយ០១ពណ៌គ្របមុខជនរងគ្រោះ ,កម្រាលពូកពណ៌ផ្កាឈូក ប្រលាក់ឈាម ,ខោទ្រនាប់ពណ៌ក្រហម ,វ៉ែនតា១ ,ស្រោមអាណាម័យចំនួន២មិនទាន់ប្រើប្រាស់ ,ច្រាស់ដុះធ្មេញចំនួន២មិនទាន់ប្រើ ,សាបូ២ដុំ ,ទឹកសុទ្ធ១ដប ,វិទ្យុទាក់ទង១គ្រឿង ម៉ាកម៉ូតូឡា ,ខោជើងវែងពណ៌ត្រីអ៊ី និងអាវយឺតដៃវែង ពណ៌សខ្មៅលាយខៀវ ,អាវវាលឃ្លៀកដៃខ្លី ពណ៌ខ្មៅ ,ស្រោមជើងមនុស្សស្រី១គូរ ពណ៌ខ្មៅ ,មួកសុវត្ថភាពចំនួន១ ,ខ្សែរកលោហធាតុពណ៌លឿងមានបន្តោង១ខ្សែរ ,ស្រោមជើងពណ៌ខ្មៅ១គូរ ,ស្បែកជើង ,នាឡិការដៃ និងខ្សែរចង្កេះប្រាក់១ខ្សែរ ផងដែរ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ចែម ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរអ្នកមើលការខុសត្រូវផ្ទះសំណាក់យីហោសំណាងណាស់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥នាទីថ្ងៃត្រង់ ជងរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះសំណាក់ ដោយបានដឹកនារីជាសង្សារម្នាក់មកជាមួយផងដែរ រួចចូលដេកក្នុងបន្ទប់លេខ១១ ។ លុះប្រហែលម៉ោង១៣និង៤៣នាទី ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បានឃើញនារីជាសង្សាររបស់ជនរងគ្រោះដែលមកជាមួយគ្នានោះ បានចេញមកក្រៅបន្ទប់ ហើយអង្គុយលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា ម៉េចអត់ស្គាល់កន្លែងនិងទេឫ ចឹងចាំខ្ញុំចេញទៅយក ភ្លាមនោះនារីសង្សារក៏ជិះម៉ូតូចេញទៅក្រៅបាត់ទៅដោយមិនឃើញត្រឡប់មកវិញនោះទេ ។

ប្រភពដដែលបានបន្ដទៀតថា លុះដល់ម៉ោងប្រមាណ១៨ល្ងាច ថ្ងៃខែឆ្នាំដដែល ដោយមានការសង្ស័យមិនឃើញនារីជាសង្សារត្រឡប់មកវិញ ភ្លាមនោះឈ្មោះ ចាន់  សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ ក៏ឃើញទ្វារបន្ទប់រហើបបន្តិច ហើយឃើញនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃនិងឃើញបុរសម្នាក់ដេកស្លាប់លើគ្រែដោយមានប្រឡាក់ឈាម ភ្លាមនោះឈ្មោះ ចាន់ សុខនីម ក៏រត់ទៅប្រាប់ប្ដីថាមានមនុស្សស្លាប់ក្នុងបន្ទប់លេខ១១ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីមកធ្វើការពិនិត្យសាកសព ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌ថា មានករណីឃាតកម្ម ភ្លាមនោះក៏ចុះមកធ្វើការអន្ដរាគមន៍និងរាយការបន្ដទៅនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល មកធ្វើការពិនិត្យឃើញថា សាកសពមានស្នាមចាក់នឹងកាំបិតចុងស្រួចចំនួន១៧កន្លែង ត្រង់ក្បាលពោះជំរៅដល់ក្នុង២សង់ទីម៉ែត្រ ,នៅចង្អុលដៃស្ដាំសពមានដាច់មុតមួយកន្លែង ,ត្រង់ខ្នងដៃខាងឆ្វេងមានមុតទំហំបីសង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ,ថ្លើមដៃខាងឆ្វេងមុតទំហំ៣សង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ,ភ្លៅខាងស្ដាំមុតមួយកន្លែងផងដែរ ។

ស្ត្រីជាឃាតកឈ្មោះ​ ផេង​ ណាត​ អាយុ៣២​ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ​ ព្រៃបឹង​ សង្កាត់កន្ទោក​ ពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាឃាតកធ្លាប់ជានារីម៉ាស្សា ។ ថ្ងៃកើតហេតុស្ត្រីជាឃាតក និងជនរងគ្រោះបានទាក់ ទងគ្នា រហូតត្រូវរ៉ូវគ្នានាំចូលផ្ទះសំណាក់ខាងលើដើម្បីរួមភេទ  ណាមួយជនរងគ្រោះមានគោលបំណងបើកហាង និងពិភាក្សារកបុគ្គលិក ស្រាប់តែជនសង្ស័យលបចាក់ជាច្រើនកំបិតបណ្តាលឲ្យស្លាប់ រួចដោះយកគ្រឿងអលង្កា និងម៉ូតូយកមកលក់នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ ដែលមានយីហោសុខឃីម ទិញលក់ឡាន-ម៉ូតូ បានតម្លៃ៤០០ ដុល្លារ ចំណែកគ្រឿងអលង្កាលក់នៅកន្លែងផ្សេងៗ ។

តាមចម្លើយពីស្ត្រីឃាតកបានបញ្ជាក់ថា មូលហេតុគឺរកលុយដើម្បីរំដោះប្តីដែលជាប់ពន្ធនាគារព្រៃស មានតម្លៃ២៥០០ដុល្លារ ។ តែមិនទាន់យកទៅដោះស្រាយរឿងប្តីផង ក៏ត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកណ្តាលចាប់ឃាតកចាក់សម្លាប់ជនរងគ្រោះនៅក្នុងផ្ទះសំណាក់សំណាងណាស់បានហើយៗក៏កំពុងធ្វើការសាកសួរតាមនីតិវិធី  ៕  ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print