ភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកយុទ្ធនាការចែកមួកសុវត្ថិភាពចំនួន ៤០០មួក ដល់ប្រជាពលរដ្ឋដែលរស់នៅខណ្ឌសែនសុខ រាធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ហោ វាសនា អភិបារងខណ្ឌសែនសុខតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌនិងមន្ត្រីសាលាខណ្ឌរួមជួយតំណាងក្រុមហ៊ុនស្រាបៀGANZBERGផងដែ។
លោក ហោ វាសនា អភិបារងខណ្ឌបានថ្លែងថា ចាប់ពីពេលនេះតទៅ សូមឲ្យមន្ត្រីខណ្ឌ ក៏ដូចជា មន្ត្រីអាជ្ញាធរសង្កាត់ទាំងអស់និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបញ្ជាក់ យ៉ាងច្បាស់ហើយថាសម្រាប់មន្ត្រីគួរតែប្ដូរឥរិយាបទចេញហើយមកឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងចុងក្រោយគឺវះកាត់តែម្ដង។
លោក ហោ វាសនា អភិបារងខណ្ឌ បានបន្តថា ក្នុងផែនការរបស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោក ឃួង ស្រេង ចំពោះវិស័យឯកជនមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលបច្ចុប្បន្នកំពុងបន្តអនុវត្តច្បាប់ចរាចរផ្លូវគោក គឺដើម្បីកាត់បន្ថយអាត្រា នៃការស្លាប់ដោយសារឃាតក លាក់មុខ «គ្រោះថ្នាក់ចរាចរ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ផ្តើមចែកមួកសុវត្ថិភាពចំនួន១ម៉ឺនមួក ក្នុងខណ្ឌចំនួន៨ នៅក្រុងភ្នំពេញ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ ក្នុងនោះសំរាប់ខណ្ឌសែនសុខក៍មានចែកមួក ជួនដល់សិស្សានុសិក្សនៅផងដែរ ។
សម្រាប់ខណ្ឌដែលត្រូវចែកជូនរួមមានដូចខាងក្រោមនេះ៖
ទី១៖ ខណ្ឌពោធិ៍សែនជ័យ ទី២៖ ខណ្ឌមានជ័យទី៣៖ ខណ្ឌព្រែកភ្នៅ ទី៤៖ ខណ្ឌឫស្សីកែវ
ទី៥៖ ខណ្ឌសែនសុខ ទី៦៖ ខណ្ឌដង្កោ
ទី៧៖ ខណ្ឌច្បារអំពៅ ទី៨៖ ខណ្ឌជ្រោយចង្វារ ៕ ដោយ៖ តុង សីហា