អាជ្ញាធរកម្ពុជាបណ្តេញបុរស​ជនជាតិ​អាមេរិក​ម្នាក់ ឲ្យ​ចេញពី​កម្ពុជា ពាក់​ព​ន្ធ័​នឹង​ករណី​បំពាន​ផ្លូវភេទ​លើ​កុមារ

ចែករំលែក៖

ភ្នំពេញ៖ បុរស​ជនជាតិ​អា​មេ​រិចកម្នាក់ ត្រូវបានកម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បណ្តេញ ឲ្យ​ចេញពី​កម្ពុជា ឆ្ពោះទៅ​ប្រទេស​ដើម​របស់ខ្លួន​វិញ នៅ​ថ្ងៃពុធ៨កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបុរសនេះបានប្រព្រឹត្តអំពើអនាចារបំពានផ្លូវភេទលើកុមារកម្ពុជា ។
បុរសជនជាតិអាមេរិក​ខាងលើនេះ​មានឈ្មោះ LOVEJOY SAMUEL DOUGLAS កើត​ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៨៦ កាន់លិខិតឆ្លងដែន​លេខ 548552504 ដែលសមត្ថកិច្ច ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅ​ខេត្តកំពត។
បុរសនេះបានប្រព្រឹត្តបទល្មើស បំពាន​ផ្លូវភេទ​លើ​កុមារ ហើយត្រូវ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ជា​ស្ថាពរ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ ៣៣០ ប្រ.ក ចុះ​ថ្ងៃ​ច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដោយបណ្តេញពី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ឆ្ពោះទៅ​ប្រទេស​ដើម​វិញតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយមាន​តំណាង Regional Security Office (RSO) ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​មក​ទទួលយក ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print