អាមេរិកប្តេជ្ញាការពារកូរ៉េខាងត្បូងទាំងយប់ទាំងថ្ងៃតើកដើម្បីអ្វី?

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានប្រកាសថា អាមេរិក នឹងបញ្ចេញទ័ព មិនថាយប់ថ្ងៃឡើយ ដើម្បីការពារកូរ៉េខាងត្បូង ប្រសិនបើរង ការវាយប្រហារ ដោយចៃដន្យពីកូរ៉េខាង ជើង។

ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់អាមេរិក គឺមិនសមស្រប ឡើយ នៅពេលដែលទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកំពុងតែល្អ ប្រសើរ ហើយកូរ៉េខាងជើង ក៏ទើបតែបាន បញ្ជូនក្រុមកីឡាករ ជិះស្គីលើទឹកកកទៅកាន់កូរ៉េខាងត្បូង ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើងក៏បានស្នើពលរដ្ឋបង្កើតទំនាក់ទំនង ដើម្បីឈានដល់ការបង្រួបបង្រួមជាតិ។ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េ ខាងត្បូង កាន់តែប្រសើរ ពីមួយថ្ងៃទៅមួយ ថ្ងៃ ។

ផ្ទុយទៅវិញ អាមេរិកបានបង្កើនការ ដុតកម្តៅ មិនឲ្យឧបទ្វីបកូរ៉េបាននៅស្ងប់ស្ងាត់នោះឡើយ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះ អាងជាថ្មីឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាង ត្បូងហើយថា កងទ័ពអាមេរិកនឹងបើកការវាយប្រហារទាំងយប់ បើសិនជាសម្ពន្ធមិត្ត អាស៊ីមួយនេះ រងការវាយប្រហារណាមួយ ភ្លាមៗនោះ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ ២០១៨។

លោក James Mattis ថ្លែងបែបនេះទៅ កាន់អ្នកសារព័ត៌មាន ក្នុងពេលធ្វើដំណើរចេញពីប្រទេសវៀតណាម ឆ្ពោះទៅកាន់ រដ្ឋហាវ៉ៃកាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនា ឱកាសនោះដែរ លោករដ្ឋមន្ត្រីការពារជាតិ រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការ ការពារកូរ៉េខាងត្បូង គឺជាសន្ធិសញ្ញាសម្ពន្ធមិត្តជាមួយសហរដ្ឋអាមេរិក… ដូច្នេះយើងអាចនឹងបើកការវាយប្រហារទាំងយប់ បើ កូរ៉េខាងត្បូង រងការវាយប្រហារណាមួយពីកូរ៉េខាងជើង ហើយត្រូវចាំថា រាល់ការប៉ុនប៉ងវាយប្រហារលើសម្ពន្ធមិត្តរបស់សហ រដ្ឋអាមេរិកមួយ អ្នកបង្កនោះនឹងត្រូវទទួលការវាយបកទៅវិញយ៉ាងធ្ងន់ធ្ងរជាទីបំផុត»។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក នៅថ្ងៃសុក្រកន្លងទៅ លោក James Mattis ត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យ៉ាងមូ (Song Young-moo) នៅរដ្ឋហាវ៉ៃ។ ទោះបីជាកូរ៉េខាងជើងហាក់បន្ទន់ឥរិយាបថ រួចអង្គុយចុះពិភាក្សាជាមួយកូរ៉េខាងជើង ជុំ វិញការបញ្ជូនក្រុមប្រតិភូកីឡារបស់ខ្លួន មកប្រកួតអូឡាំពិករដូវរងានៅកូរ៉េខាងត្បូងក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមិនអាចធ្វេសប្រហែសចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនោះបានដែរ។

នៅពេលនេះក្រុមកីឡាការិនីវាយកូនបាល់លើទឹកកក ឬ ice hockey របស់កូរ៉េ ខាងជើង បានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ឆ្ពោះមកកាន់ ប្រទេសកូរ៉េខាងត្បូង ដើម្បី ចូលរួមការ ហាត់សមរួមគ្នា ជាមួយក្រុមកីឡាការិនីវាយកូលបាល់លើទឹកកកកូរ៉េខាងត្បូង។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េ ខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារ ព័ត៌មាន ចិនស៊ីនហួ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ក្រុម hockey កូរ៉េខាងជើង មានសមាជិក ១២នាក់, កីឡាការិនីបម្រុង ពីរនាក់ និងគ្រូបង្វឹកម្នាក់ បានឆ្លងកាត់ព្រំដែនធ្វើដំណើរតាមរថយន្ដក្រុង ឆ្ពោះមក កាន់កូរ៉េខាងត្បូង កាលពីម៉ោង ៩និង២០ នាទីព្រឹកម្សិលមិញនេះ។

ក្រសួងដដែលបានឱ្យដឹងទៀតថា ក្រុម កីឡាការិនីទាំងនេះ នឹងត្រូវចូលរួមហាត់សមជាមួយក្រុមកីឡាការិនី កូរ៉េខាងត្បូងនៅឯមជ្ឈមណ្ឌលសម្រាប់អត្តពលិក ស្ថិត នៅក្នុងតំបន់ Jincheon នៃខេត្ត Chungcheong ខាងជើង។
គួរបញ្ជាក់ឡើងវិញថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឯកភាពគ្នាឱ្យក្រុមអត្ត ពលិករបស់ខ្លួន ដើរជាក្បួនដង្ហែក្រោមទង់ជាតិរួមមួយ នៅឯថ្ងៃបើកព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងា នៅក្នុងទីក្រុង Pyeong Chang នៃ Gangwon នៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print