​តុលាការ​កំពូល​ កាត់​ទោស​ជនជាប់ចោទ​ ទេព​ វន្នី​ រឿង​ប្រើ​ហិង្សា​លើ​សន្តិសុខ​របួស​ធ្ងន់​ពីរនាក់​ ថ្ងៃទី​០៧កុម្ភៈ​

ចែករំលែក៖

ភ្នំពេញ៖នា​ថ្ងៃទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ តុលាការ​កំពូល​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​រឿង​ជនជាប់ចោទ​ទេព​ វន្នី​ ពាក់ព័ន្ធ​ករណី​ប្រើអំពើហិង្សាលើសន្តិសុខពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់។

មន្ត្រី​តុលាការ​កំពូល​ បញ្ជាក់​ថា​ ជនជាប់ចោទ​ទេព​ វន្នី​ អាយុ​៣៥ឆ្នាំ​ ជាប់ចោទ​ពីបទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”ប្រព្រឹត្ត​នៅ​ចំណុច​ខាង​កើត​វិមាន​ឯករាជ្យ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ កាលពី​ថ្ងៃទី​១៣​ ខែ​មិនា​ ឆ្នាំ​២០១៣​ ។

កន្លង​មក​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ បាន​ផ្តន្ទា​ទោស​ជនជាប់ចោទ​ទេព​ វន្នី​ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ​ ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ ប៉ុន្តែ​ជនជាប់ចោទ​ទេព​ វន្នី​ មិន​សុខ​ចិត្ត​ទើប​ប្តឹង​សាទុក្ខ​ មក​តុលាការ​កំពូល​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print