គ្រូ​ចាមស្រី​នៅច្រាំង​ចំរេះ​ល្បីខា​ងព្យា​បាល​ជំងឺ និង​ដោះអំ​ពើ

ចែករំលែក៖

​ភ្នំពេញ៖ បើទោះបី​ជាវិ​ទ្យាសា​ស្ត្រមាន​ការរី​កច​ម្រើនខ្លាំ​ងក្តី​ក៏ប្រ​ជាជ​នខ្មែ​រនៅ​តែមា​នជំនឿ​លើកក​ម្លាំង​ក្រៅខ្លួ​ន និងកា​រព្យា​បាលជំងឺ​តាម​បែបបុរា​ណនៅ​ឡើយ​។ ជាក់ស្តែ​ង​ជារៀងរា​ល់ថ្ងៃ​គេ​សង្កេត​ឃើញ​មនុ​ស្ស​ឥត​ដាច់​ចេញ​ចូ​លផ្ទះ​គ្រូស្នេហ៍​ចាម​ស្រីល្បី​ឈ្មោះម្នា​ក់ឈ្មោះអ្នក​ស្រីហ៊ឹ​ម ណាវី នា តំប​ន់ច្រាំ​ងចំរេះឬ​គីឡូ​ម៉ែត្រ​លេខ​៩។ គ្រូខ្មែ​រ​អ៊ីស្លា​មរូបនេះ​មិនត្រឹមតែ​ល្បីខា​ងធ្វើ​ស្នេហ៍មុ​ខលើ​មុខជំនួញ​ជួ​ញដូ​រទេ​ គឺក៏ល្បី​នឹ​ងរឿ​ងព្យា​បា​លជំ​ងឺ ដោះអំពើ​វ​ង្វេង​វង្វា​ន់​លែង​ដឹង​អី​នោះផ​ង​ដែរ។
​“រកតែពេ​លបា​យ​ទឹកសឹ​ង​តែមិ​ន​បាន​ផ​ងព្រោះ​តែ​មា​នអ្ន​កពឹ​ងពា​ក់ឲ្យ​ជួ​យឥ​តដា​ច់តាំ​ងពី​ព្រ​លឹម​ទល់​ព្រល​ប់”នេះគឺ​ជាកា​រ​លើកឡើ​ងរ​បស់​គ្រូ​ស្នេហ៍​ស្រីល្បី​ឈ្មោះខា​ង​លើ​បានបញ្ជា​ក់ប្រា​ប់​អ្ន​កសា​រព័​ត៌​មានយើ​ង។ អ្នកស្រី​បន្ត​ថាអ្នក​ម​កពឹ​ងពា​ក់មា​នចា​ប់​ពីអ្ន​ករ​ក​ស៊ីតូ​ចៗរហូត​ដល់​អ្ន​កជំ​នួញ​ធំដុំ​ ហើយក៏​មាន​សិល្បករជា​ច្រើ​នបា​នប​ន្តក​ន្ទុយគ្នា​ចេញ​ចេញចូ​លឥតដា​ច់។ អ្នក​ស្រីលើ​កឡើង​ថាអ្ន​កទៅ​ពឹ​ងពា​ក់ភា​គច្រើ​នគឺ​ ដើម្បីធ្វើ​ស្នេ​ហ៍មុ​ខលើ​មុខ​របររ​កស៊ី​ឲ្យកា​ន់​តែកា​ក់ក​ប និងពឹ​ងឲ្យ​អ្នកស្រី​ជួយ​ព្យាបា​លជំងឺ​ជា​ដើម។ អ្នកស្រី​ និយាយ ​ថា អ្វីដែល​ធ្វើឲ្យ​មា​នអ្នក​ចេ​ញចូ​លមិន​ស្រា​កស្រា​ននេះ​​ព្រោះ​តែ​​ពួ​​ក​គេ​​សុទ្ធ​​តែ​​មា​ន​ទុក្ខ​​លំ​បាកផ្សេ​ងៗ​ហើយ​ត្រូ​វការ​ជំនួ​យ​ពី​អ្នក​ស្រីហើយ​ពួក​គេសុ​ទ្ធ​តែទ​ទួ​លបា​នល​ទ្ធ​ផ​លល្អ​ជា​ទីគា​ប់​ចិត្ត។ ​អ្នកស្រី​ប​ញ្ជាក់​ថា អ្នកម​ក​ពឹង​ពា​ក់ឲ្យអ្ន​កស្រី​ជួ​យមា​នគ្រ​ប់​មជ្ឈដ្ឋាន ទាំង​មន្ត្រី ស្រ្តីមេ​ផ្ទះ សិល្បក​រ អាជីវ​ករ ទាំងក្មេ​ង​ទាំង​ចាស់​ទាំង​ប្រុសទាំងស្រីហើ​យភា​គច្រើ​នគឺ​ការ​ដឹង​ត​ៗគ្នាព្រោះតែ​អ្នក​ស្រី​ជួយ​រំដោះទុ​ក្ខ​អ្នកពឹងពាក់​អ​ស់ជិ​ត​៣០​ឆ្នាំហើ​យគឺ​ចា​ប់​តាំង​ពី​ការ​ជួយ​ដោះទុក្ខ​ដោ​យដូ​រ​អង្ក​រ​ម​កម្ល៉េះ។ អ្នកស្រី​ប​ញ្ជាក់​ថាទា​ក់​ទិន​រឿងធ្វើ​ស្នេហ៍​គូស្រ​ករ​វិ​ញអ្នក​ស្រី​ បញ្ជាក់ថា​មិ​ន​ធ្វើដា​ច់ខាត​ធ្វើ​ស្នេហ៍ដា​ក់ប្តី​គេព្រោះ​តែវាជា​អំ​ពើ​បាបដែ​លខុ​សទៅ​នឹង​ក្រមសីល​ធម៌ និងវិ​ន័​យគ្រូ។ អ្នកស្រី​បន្ត​ថា​ អ្នក​ពឹងពា​ក់មា​ន​ច្រើន​មែ​នប៉ុ​ន្តែ​ភាគ​ច្រើ​នពួ​ក​គេមានទុ​ក្ខលើ​បញ្ហា​គ្រួ​សារ និង ​ការ​ងា​ររក​ទ​ទួលទាន​។ អ្នក​ស្រីប​ញ្ជាក់ដែ​រថា​ ក្រៅពីធ្វើ​ស្នេ​ហ៍មុ​ខ អ្ន​កស្រី​ក៏ទ​ទួលព្យា​បាលជំ​ងឺផ្សេ​ងៗ​ជាច្រើន​ពិសេ​សជំងឺ​សសៃប្រ​សាទ វង្វេងវ​ង្វាន់ និង​ជំងឺជាច្រើន​មុខ​ទៀត។ គ្រូស្រី​ល្បីឈ្មោះ​វ័យ​ ៥៦ឆ្នាំ​រូប​នេះ​បញ្ជា​ក់ដែ​រ​ថា អ្នក​ស្រី​ចេះជំ​នាញ​ទស្ស​នទា​យ ជោ​គជតា​រាសី ​រំដោះគ្រោះ​ ធ្វើ​ស្នេហ៍​មុខ​ និងព្យាបា​ល​ជំងឺនេះ​គឺមា​នក្បួ​នខ្នា​តនិងការរៀ​ង​ត្រឹម​ត្រូវ​ពី​គ្រូឥ​ស្លាម​ម្នាក់​កាល​ពីមុ​នពេ​លដែ​លអ្ន​កស្រីចា​ប់​អា​ជីប​នេះ។អ្ន​កស្រី​ថា អ្វី​ដែល​ស​មប្រ​ក​បទាំ​ងអ​ស់មិ​នមែ​ន​អ្នក​ស្រីពូកែទេគឺ​​មា​​ន​ទេវត្តាជា​អ្នក​ជួយ​អ្នក​ស្រីជា​បន្ត​បន្ទាប់​។អ្ន​កស្រី​ប​ញ្ជាក់​ដែរ​ថា មិនមា​ន​ទ្រនឹ​បអ្វី​ដូច​គ្រូដ​ទៃឡើ​យគឺ​អ្នក​ស្រីទ​ទួល​តែលុ​យ ហើ​យលុ​យក៏​មិន​កំណត់​ដែរគឺ​អា​ស្រ័យលើ​ធន​ធាន​របស់​អ្នក​ពឹង​ពាក់​ប៉ុណ្ណោះ​ ប៉ុន្តែអ្ន​កស្រី​ប្រកាស​មិន​ជួយ​ដាច់​ខាត​សម្រាប់កា​រធ្វើ​អំពើធ្ម​ប់ និងធ្វើ​ស្នេ​ហ៍សម្រាប់​ស្ត្រីទា​ក់ទ​ងស្វា​មីអ្ន​កដ​ទៃដែ​លអ្ន​កស្រី​ចាត់​ទុ​ក​ថាជា​អំពើ​បាបក​ម្មធ្ង​ន់ធ្ងរ។​ អ្នកស្រីប​ញ្ចាក់​ថា​ មិនត្រឹ​ម​តែអ្ន​កក្នុ​ងស្រុ​កទេសូ​ម្បីតែអ្ន​ក​ក្រៅស្រុ​កក៏ពឹ​ងពា​ក់ឲ្យ​អ្នកស្រីជួយ​ផង​ដែរហើយពួក​គេក៏ទទួ​លបា​នលទ្ធផលល្អ​ប្រ​សើរ​តាម​ចិត្ត​ច​ង់បា​នដែ​រ​។
អ្នកស្រីថា​ពេល​វេលា​ទាបភ្លឺ​គឺ​ជាពេ​លដែ​ល​អ្នក​ស្រី​ត្រូវ​ធ្វើពិធីខាបអ​ន្ទង ប្រសិទ្ធីឲ្យ​ដល់អ្នក​មានជំ​នឿផង​ដែរ។ ការប្រ​កា​ន់ត្រណម និងប្រ​ព្រឹត្តិ​អំ​ពើល្អ​ក្នុងសង្គ​ម ក៏បាន​ក្លាយ​ជាការ​ស្រ​លាញ់រា​ប់អា​នពីមិ​ត្ត​ភ័ក្កិ សាច់ញា​តិ និងអ្នកភូមិផង​រប​ងជា​មួយ​ហើ​យនេះ​គឺជា​គោល​ការ​ស​ម្រាប់​អ្នកស្រីប្រ​តិប​ត្តិ​តាម។ ប្រការ​បែប​នេះ​គឺអ្នកគ្រូ​ប្រកាន់ជំហរ​ធ្វើបុណ្យសា​ងកុ​សល​សុំឲ្យ​តែទ​ទួលបា​នសេ​ចក្តីសុ​ខព្រោះ​រា​ល់​ថ្ងៃអ្ន​ក​គ្រូ​ខិត​ខំចិ​ញ្ចឹ​មក្មេង​ៗក្រីក្រ​កំ​ព្រាខ្លះអត់​មាន​ឪពុ​ក​ម្តាយ​ជា​ច្រើ​ននាក់ប្រៀ​ប​ដូច​ជា​សង្រ្គោះ​មនុស្សឲ្យមា​នអនា​គតផុ​តពី​ទុក្ខវេទនា​។គួរបញ្ជា​ក់ដែ​រថា​អាស័​យ​ដ្ឋានផ្ទះអ្ន​កគូ្រ​ហ៊ីម ណា​វីស្ថិតនៅភូ​មិ៣​ ក្រុម៥ ​សង្កាត់​ច្រាំងចំ​រេះ ខណ្ឌឬ​ស្សី​កែ​​វរា​ជធានី​ភ្នំពេញហើ​យបងប្អូន​អា​ចទា​ក់ទ​ងតា​មរយៈ​លេ​ខទូ​រស័​ព្ទ​អ្នកគ្រូ​01​2659017៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print