ចំណងស្នេហ៍ គូម៉ា និងម៉ៅ គឹមធីតាដល់តំណាក់កាលចាស់ទុំដឹងលឺ

ចែករំលែក៖

ភ្នំពេញ៖ ​នៅទីបំផុតស្នេហាល្អូកល្អឺនរវាងតារាចម្រៀងប្រុស គូម៉ា និងតារាសម្តែងម៉ៅ គឹមធីតាបានឈានដល់ដំណាក់កាលក្រុមគ្រួសារទាំងសងខាងដឹងលឺហើយ។ ទោះជាយ៉ាងណាពួកគេនៅមិនទាន់កំណត់ពេលចូលរោងការនៅឡើយ។
ក្រោយបញ្ចប់ស្នេហ៍ជាមួយតារាសម្តែងហង្ស សម្បើមស័ក្កិ ម៉ៅ គឹមធីតា បានងាកមកបណ្តើរតារាចម្រៀងគូម៉ា វិញរហូតផ្ទុះចេញដំណឹងស្នេហាឡើង។ ក្រៅពីបណ្តើរគ្នាស្អិតបេះមិនចេញចូលរួមកម្មវិធីអ្នកសិល្បៈនោះ គូម៉ា ក៏បាននាំម៉ៅ គឹមធីតាឲ្យទៅជួបមុខនិងណែនាំឲ្យចាស់ទុំដឹងលឺផងដែរ រហូតក្រុមគ្រួសារទាំងសងខាងយល់ព្រមឲ្យពួកគេទាក់ទងគ្នាដោយបើកចំហរ។
​ម៉ៅ គឹមធីតានៅតែបដិសេធថារវាងនាងនិងគូម៉ា មិនមានអ្វីលើសពីមិត្តភ័ក្កិរួមអាជីព។ ប៉ុន្តែអ្នកក្នុងចង្កោមសិល្បៈសុទ្ធតែដឹងគ្រប់គ្នាថាពួកគេជាគូស្នេហ៍ផ្អែមល្ហែមចាក់ទឹកមិនលេចទៀតផង។ ទោះជាមានការទទួលស្គាល់ពីសាច់ញាតិទាំងសងខាង និងបើកផ្លូវឲ្យពួកគេចូលរោងការតាមចិត្តចង់ក្តីក៏ អ្នកទាំងពីរនៅមិនទាន់សម្រេចចិត្តបង្កើតគ្រួសារមួយនៅឡើយខណៈដែលពួកគេចងរឹងដៃរឹងជើងជាងនេះ។ ប្រភពពីអ្នកសិល្បៈលើកឡើងដែរថា ថ្មីៗនេះក្នុងថ្ងៃខួបកំណើត ម៉ៅ គឹមធីតា នោះ លោកគូម៉ាបានរៀបចំពិធីជប់លៀងខួបកំណើតឲ្យម៉ៅ គឹមធីតា ថែមទាំងបានទិញទូរស័ព្ទ iPhone Xឲ្យសង្សារបណ្តូលចិត្តផងដែរ។
​ទោះជាយ៉ាងណាទស្សនិកជននៅតែបន្តរងចាំតាមដានដដែលថា តើស្នេហាពួកគេនឹងអាចឈានដល់ថ្ងៃចូលរោងការពិតប្រាកដដែរឬយ៉ាងណា៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print