អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ច្រានចោលព័ត៌មានថា មានស្នេហ៍ហាជាមួយប្រធានាធិបតីត្រាំ

ចែករំលែក៖

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី​ Nikki Haley ​បានច្រានចោលនៅពាក្យចចាមអារាម ដែលបានផ្សព្វផ្សាយតាមបណ្តាញអិនធឺណែតថា លោកស្រីមានទំនាក់ទំនងស្នេហាជាមួយប្រធានាធិបតី​ដូណាលត្រាំ ។ លោកស្រីបានបញ្ជាក់ថា៖ ព័ត៌មានខាងលើគឺខុសពីការពិតទាំងស្រុង។
សារព័ត៌មាន ​ Guardian ​កាលពីថ្ងៃទី​២៦ខែមករាបានផ្សាយថា៖ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ ដែលជាមន្ត្រី ក្រោមឱវាទរបស់លោកត្រាំដែលជាស្ត្រី​ ហើយបង្ករឲ្យមានពាក្យចចាមអារាមថា ពីទំនាក់ទំនងខុសប្រក្រតី​ជាមួយប្រធានាធិបតី ។
ពាក្យចចាមអារាម បានផ្សព្វផ្សាយ តាមបណ្តាញ អិនធឺណែត​ ក្រោយពេលអ្នកសារព័ត៌មាន​​ Michael Wolff ​ជាអ្នកនិពន្ធសៀវភៅ​ Fire And Fury : inside the trump white house បាននិយាយនៅក្នុងកម្មវិធី​ទូរទស្សថា «ជាការពិត​»ប្រធានាធិបតីត្រាំ​កំពុងតែ មានទំនាក់ទំនង​ខុសប្រក្រតី។
​លោកស្រី​ Haley ​បាននិយាយនៅក្នុង បទសម្ភាសន៍មួយជាមួយ​បណ្តាញព័ត៌មាន​Politico ថា «ការចោទប្រកាន់នោះមិនម៉ែនជារឿងត្រឹមត្រូវនោះឡើយ»។ លោកស្រី Nikki Haley បញ្ចាក់ទៀតថា អ្នកសារព័ត៌មាន​ Wolff មានកំហុស​ពីព័ត៌មាន នៅក្នុងសៀវភៅដែលលោកសរសេរ​ថា​« ប្រធានាធិបតីត្រាំ​និង លោកស្រី​ Nikki Haleyបានឆ្លងកាត់នៅពេលវេលា​ផ្ទាល់ខ្លួន នៅលើ យន្ត​ហោះ Airforce one ​សម្រាប់ដឹកប្រធានាធិបតី។

លោកស្រី Nikki Haley បញ្ជាក់ថា​«ខ្ញុំបាននៅលើយន្តហោះ នោះតែម្តងគត់ ហើយមានមនុស្សជាច្រើន នៅក្នុងបន្ទាប់ជាមួយគ្នា​»។

លោកស្រី​ Nikki Haley អាយុ​៤៦ឆ្នាំ បានរៀបការ ២០ឆ្នាំកន្លងមកហើយ មានកូនពីរនាក់ ​នឹងជាស្ត្រី​ដំបូងដែលបានតែងតាំង​កាន់តំណែង​អភិបាលរដ្ឋ​ south Carolina ជាជនជាតិអាមេរិកដើមកំណើត​ឥណ្ឌាទីពីរនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោកស្រី​ Nikki Haley ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពដ៏មានអត្ថិពល​របស់គណបក្សសាធារណរដ្ឋ​នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលអនាគត់។ លោកស្រីធ្លាប់បានប្រកាសថា មិនមែនជាអ្នកគាំទ្រដល់លោកត្រាំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦នោះឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print