ដែកកេះរូបរាងដូចគ្រាប់បែកមែនទែន ភ័យស្លន់ស្លោ ផ្អើលសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ ដែកកេះ ផលិតឡើងមានរូបរាងដូចជាគ្រាប់បែកដែកពិតៗ នឹកស្មានតែមែនទែន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្បែររបងផ្ទះ តាមផ្លូវ ភ័យស្លន់ខ្លាច ជារឿងប៉ុនប៉ងអ្វីមួយ រាយការណ៍ប្រាប់សមត្ថកិច្ច ផ្អើលអស់ទាំងខណ្ឌ មកទាំងប៉ូលីស ទាំងអាវុធហត្ថ ពិនិត្យ មិនអស់ចិត្តត្បិតដូចជារបស់គ្រឿងផ្ទុះពិតៗ រាយការណ៍បន្តទៅអាជ្ញា ធរសុីម៉ាក ចុះមកជួយពិត្យ ទើបជាក់ ដឹងច្បាស់ថាជាដែកកេះ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃ​សៅរិ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃ ២៧ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៨និង០០នាទី ក្បែរបងផ្ទះប្រជាពលរដ្ឋផ្លូវលេខ១៩៧៤ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ទោះជាយ៉ាងណាក្តី ខណៈដែល កម្លាំងសមត្ថកិច្ចកំពុងភ្ញាក់ផ្អើលដោយប្រទះឃើញវត្ថុមានរូបរាងដូចគ្រាប់បែក ក៏មានបុរសម្នាក់ ឈ្មោះ ចាប សំអាត អាយុ៤២ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិកោះក្របី ឃុំរាប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បានមកអះអាងថា វត្ថុខាងលើ មិនមែន នៅទីនេះ នៅយប់នេះទេ តាមពិតគាត់ប្រទះឃើញតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨មកម្លេះ យកទៅកាន់លេង ម្តងរួចទៅហើយ តែវាស្រាលជាង គ្រាប់បែកមែនទែន ផ្នែកខាងក្រោម មានរន្ធ ដូចសម្រាប់បញ្ចូលហ្គាសដែកកេះ តែគាត់មិនស្គាល់ច្បាស់លាស់ដែរ មិនដឹងថាជារបស់ពិតឬ ក្លែងក្លាយ ហើយក៏យកមកទុកកន្លែងដើមវិញ ទើបតែនៅយប់នេះ បន្ទាប់ពីមានពលរដ្ឋ អ្នកផ្សេងប្រទះឃើញ ទើបឆោឡោ តែម្តង ។

ប្រភពពីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់មិនដឹងថា ជាវត្ថុឫរបស់អ្វី ច្បាស់នោះ​​ទេ ប៉ុន្តែអ្វីដែលព្រួយបារម្មណ៍វត្ថុខាងលើ មានរូបរាងដូចជាគ្រាប់បែកដៃពិតៗ ទើបបង្កឲ្យភ័យព្រួយ ខ្លាបប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយ ហើយក៏មិនដឹងថាជនណាដែលយកវត្ថុនេះ មកដាក់ទម្លាក់ចោលក្បែររបងផ្ទះពួកគាត់ដែរ ដើម្បីជៀសវាង ក្តីព្រួយបារម្មណ៍ មានតែរាយការណ៍ទៅស្ថាប័នសមត្ថកិច្ច បាត់វិធានការ ។

យោងតាមសម្តីលោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងមន្រ្តី CMAC បានប្រាប់ឲ្យដឹងថា មុននេះមានករណីប្រជាពលរដ្ឋប្រទះឃើញមានគ្រាប់បែក នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងបង្កការភ្ញាក់ទាំងយប់នោះ តាមពិតមិនមែនជាគ្រាប់បែកនោះទេ គ្រាន់តែជាដែកកេះដែលមានរូបរាងដូចគ្រាប់បែកតែប៉ុណ្ណោះ ហើយលោកសូមអំពាវនាវដល់ប្រជាបលរដ្ឋ នៅមូលដ្ឋាន ជាពិសេសនៅកន្លែងកើតហេតុ កុំឲ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំអី ។

លោកអធិការខណ្ឌសែនសុខ បានបន្តទៀតថា ក្រោយពីការចុះត្រួតពិនិត្យ និងសួរនាំភ្លាមៗ គឺតាមពិតទៅមានបុរសសន្តិសុខម្នាក់ ដែលយាមនៅក្បែរនោះ បានឃើញវត្ថុមួយនេះ មួយអាទិត្យមកហើយ និងបានរើសយកមកលែងផងដែរ ហើយសង្ស័យថា ជាគ្រាប់បែកក៏យកទៅដាក់នៅកន្លែងដើម ហើយនៅពេលដែលសមត្ថកិច្ចធ្វើការត្រួតពិនិត្យ រួចទើបដឹងថាជាដែកកេះ គ្រាន់តែម៉ូតគ្រាប់បែកនោះទេ។

ទន្ទឹមនឹងផ្អើកឆោឡោ ដោយសាររបស់នេះ រូបរាងដូចជាគ្រាប់បែកមែនទែន សមត្ថកិច្ច អាជ្ញាធរ បានផ្តាំផ្ញើអំពាវ​នាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីប្រទះជួប ឃើញវត្ថុគួរសង្ស័យ មិនច្បាស់ថាជារបស់អ្វី ដូចករណីខាងលើ គួរជៀសវាង កុំប៉ះពាល់ និងរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ជាបន្ទាន់ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ប៉ះចំគ្រឿងផ្ទុះមែនទែន ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print