ជនជាតិម៉ាឡេស៊ីមកអុកឡុកនៅមុខស្ថានទូតដោយស្រែកថាខ្លួនបានបាត់ប៉ាស្ព័រដដែលចំនួន៥ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានចុះសហការជាមួយកម្លាំងមូលដ្នានខណ្ឌចំការមន ឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ មកអុកឡុកនៅមុខស្ថានទូតដោយស្រែកថាខ្លួនបានបាត់ប៉ាស្ព័ររបស់ខ្លួន ដដែលៗចំនួន៥ដង បង្កភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា​ នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុនស្ថានទូតម៉ាឡេស៊ី ខណ្ឌចំការមន ។

ជនជាតិម៉ាឡេស៊ីឈ្មោះ EDMUND MELVILLE FELIX ភេទប្រុស អាយុ៤៩ឆ្នាំ ។

យោងតាមប្រភពពីមន្រ្តីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឲ្យដឹងថា ដោយបានការអនុញ្ញាត្តពីលោក ឧត្តមសេនីយ៏ទោ ស្នងការងទទួលផែនអន្តោប្រវេសន៏ កាលពីព្រឹកវេលាម៉ោង៦ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅមុខស្ថានទូតម៉ាឡេស៊ីមានបុរសជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ EDMUND MELVILLE FELIX ភេទប្រុស អាយុ៤៩ឆ្នាំ បានមកអុកឡុកនៅមុខស្ថានទូតដោយស្រែកថាខ្លួនបានបាត់ប៉ាស្ព័រសូមឲ្យស្ថានទូតជួយដោះស្រាយប៉ុន្តែខាងស្ថានទូតបានដោះស្រាយរួចម្តងហើយតែគាត់នៅតែមកអុកឡុកដដែលចំនួន០៥ដងហើយ ។

រហូតដល់ម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែរ ទើបខាងស្ថានទូតទូរស័ព្ទមកប្តឹងថា ជនបរទេសរូបនេះបង្កភាពអនាធិបតេយ្យ ហើយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានចុះសហការជាមួយកម្លាំងមូលដ្នានខណ្ឌចំការមនទទួលជនបរទេសខាងលេីនេះពីស្ថានទូតម៉ាឡេសុី ហេីយបានបញ្ជូនទៅអគ្គនាយកដ្ធានអន្តោប្រវេសន៍ដេីម្បីគ្រប់គ្រងអនុវត្តន៍បន្តតាមនីតិវិធីច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print