ជិះបុកអ្នកដើរថ្មើរជើងជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ ប្រុសស្រី៤នាក់បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ខណៈដែលម៉ូតូបុកនិងអ្នកដើរថ្មើរជើងហើយជ្រុលចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងបញ្រាស់លើកំណាត់ផ្លូវជាតិ លេខ១វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០១៨ស្ថិតក្នុងភូមិថ្នល់ជាតិសង្កាត់ច្រកម្ទេសក្រុងបាវិតទល់មុខធនាគារអេស៊ីលីដាជីភូ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់កាសែតនគរវត្តថាម៉ូតូដែលបង្កហេតុម៉ាកហុងដាសេ១០០ ពណ៌ព្រីងទុំ គ្មានស្លាកលេខបើកបរដោយឈ្មោះញឹមសាវីអាយុ២៨ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិថ្នល់ទទឹង សង្ការ់ច្រកម្ទេសក្រុងបាវិត។
ប្រភពបន្តថាចំពោះភាគីម៉ូតូរងគ្រោះម៉ាកហុងដាសេ១២៥ពណ៏ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះហែម ដួង អាយុ៤៩ឆ្នាំ មុខរបរតាបែងឃុំគោកព្រីងស្រុកស្វាយជ្រំនិងអ្នករួមដំណើរម្នាក់មានឈ្មោះម៊ិនកូលីនអាយុ៤៩ឆ្នាំមុខរបរកសិករមានទីលំនៅជាមួយគ្នា។
ចំណែកអ្នកដើរថ្មើរជើងមានឈ្មោះញឺមរំដួលភេទស្រីអាយុ២៥ឆ្នាំមុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិព្រៃភ្នៀតឃុំសំឡីស្រុកកំពង់រោទ៏រងរបួសស្រាល។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០ពណ៏ព្រីងទុំគ្នានស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតលើផ្លូវជាតិលេខ១មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងអ្នកដើរថ្មើរ ជើងរួចជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ក្នុងទិសដៅបញ្រាស់គ្នាពេញទំហឺងលាន់សូរដូចរន្ទះបណ្ដាលអោយបុរសឈ្មោះញឹមសាវីបោកក្បាលនិងថ្នល់ហូរឈាមសន្លប់ស្ដូកស្ដឹងនិងកន្លែង។
ក្រោយពីអ្នកភូមិបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានយកភាគីទាំងសងខាងមកកាន់មន្ទីពេទ្យបង្អែកជីភូក្រុងបាវិតព្រមទាំងធ្វើការវាស់វែងនុិងអូសវត្ថុតាងម៉ូតូទាំង២គ្រឿងមកកាន់ប់ុស្ត័រដ្ឋបាលសង្កាត់ច្រកម្ទេសចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print