ភ្នំពេញ៖ លោក H.E Eng Yousef Ibrahim Al Abdulrahman Al Bassam អគ្គនាយកមូលនិធិអារ៉ាប៊ីសាអូ៊ឌីត (SFD) សម្រាប់អភិវឌ្ឍន៍ ដែលជាស្ថាប័នហិរញ្ញ ប្បទានរដ្ឋាភិបាលអារ៉ាប៊ីសាអូ៊ឌីត ដែល បានផ្តល់ហិរញ្ញប្បទានសម្បទាន ដល់រដ្ឋាភិ បាលប្រទេសចំនួន៨២ លើសាកលលោក កាលពីថ្ងៃសៅរ៏ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា ខ្ញុំ ពិតជាភ្ញាក់ផ្អើល និងសូមកោតសរសើរ ដោយស្មោះដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុវត្តគោលនយោបាយដ៏ល្អកម្រនឹងមានបណ្តាប្រទេសនានាលើពិភពលោកធ្វើបានដូចសម្តេច ខណៈដែលបានដឹកនាំកម្ពុជាជាប្រទេស ធ្លាប់តែវាលនៃមហាសង្គ្រាម ស៊ីវិលក្នុង តំបន់ បែរទៅជាប្រទេសសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយក៏ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចទៀតផង ។
មានប្រសាសន៍បែបនេះ ក្នុងឱកាស ដែលលោកអគ្គនាយកមូលនិធិនៃប្រទេស មជ្ឈិមបូព៌ា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសំណេះសំណាល ជា មួយថ្នាក់ដឹកនាំខ្មែរអ៊ិស្លាម លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម កម្ពុជា និង លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង មានវត្តមានពីមន្រ្តីរាជរដ្ឋាភិបាលនៃស្ថាប័នក្រសួងនានាជាច្រើនទៀត ។
លោកH.E Eng Yousef Ibrahim Al Abdulrahman Al Bassam បានបញ្ជាក់ថា៖ ស្ថិតក្នុងស្ថានភាពជាក់ស្តែងសេដ្ឋកិច្ច កម្ពុជាកំពុងមានសន្ទុះហក់ឡើង យ៉ាងខ្លាំង វាពិតជាមិនចាកផុតពីតម្រូវការហិរញ្ញប្បទាន សម្បទានពីប្រទេសជាដៃគូដែលអភិ វឌ្ឍន៍ ខណៈអារ៉ាប៊ីសាអូ៊ឌីត ដែលមានមូល និធិដើមទុនរាប់ពាន់លាន ពិតជារីករាយ និងបើកទ្វារស្វាគមន៍ជាមួយរាជរដ្ឋាភិបាល មកម្ពុជាគ្រប់ពេលវេលាដែលត្រូវការកម្ចីសម្បទាន ដែលមានលក្ខខណ្ឌលើកលែង ច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច ។
លោក អូស្មាន ហាស្សាន់ បានលើក ឡើងថា៖កម្ពុជាស្វាគមន៍រាល់ការវិនិយោគ បរទេស ហើយកម្ពុជាក៏ជាប្រទេសដែលពិតជាមានកំណើនសេដ្ឋកិច្ចមិនខុសពីការលេចឮដល់បណ្តាប្រទេសក្នុងពិភពលោកទេ ជាក់ស្តែង ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហា ប្រឈមទាំងក្នុងប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈ ពេលខ្លី និងមធ្យមខាងមុខនេះ។ ជាមួយ នឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយ បានប្រសិទ្ធនាមប្រទេសកម្ពុជាជា “ខ្លាសេដ្ឋ កិច្ចថ្មីនៅអាស៊ី ” ទៀតផង។
ស្របពេលជាមួយគ្នាផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានស្នើឲ្យមូលនិធិ អារ៉ាប៊ីសាអូ៊ឌីត សម្រាប់អភិវឌ្ឍន៍ជួយគិតគូរលើផ្នែកណាមួយដែលជាជំនួយឥត សំណងជូនដល់កម្ពុជា រួមមានវិស័យអប់រំ និង សុខាភិបាល ដែលជាវិស័យ ចាំបាច់ក្នុង ចំណោមវិស័យនានា ទោះបីតាមរយៈមូល និធិផ្ទាល់ ឬតាមរយៈស្ថាប័នអង្គការសប្បុរសជននានា ដែលជាដៃគូនឹង SFD ។ ទោះបី SFD មិនមែនធ្វើការលើវិស័យ មនុស្សធម៌ដែលផ្តល់ជំនួយឥតសំណងក្តី អគ្គនាយក SFD សន្យានឹងបន្តកិច្ចសហ ប្រតិបត្តិការទាំងហិរញ្ញប្បទានសម្បទាន និង កៀរគរជំនួយឥតសំណងពីបណ្តាមូលនិធិសប្បុរសធម៌ជាដៃគូ ដែលកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយឥត សំណងជាច្រើនលើសលប់ទៅកាន់បណ្តា ប្រទេសក្រីក្រីក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីមកសហការផ្តល់ជំនួយដល់ភាគីកម្ពុជា ៕ សំរិត