រថយន្តមួយគ្រឿងក្រឡាប់ក្អួតចេញសុទ្ធតែជ្រូក ក្រហមវៀតណាមដែលនាំចូលតាមច្រករបៀងខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ មានយន្តមួយគ្រឿងដឹកជ្រូកចេញពី ប្រទេស វៀតណាម ចូលមកប្រទេសកម្ពុជា លុះមកដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៦ និង១៣៧ លើកំណាត់ផ្លូវជាតិ លេខ៨ ស្ថិតក្នុងភូមិព្រីង ឃុំកក់ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ក៏ក្រឡាប់ចាក់ជ្រូកចោលបោលប្រសាចពេញវាលស្រែ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹក ជ្រូកខាងលើ ពាក់ស្លាកលេខ០៨៧៣ (មិនចាំអក្សរ) ជារបស់ឈ្មួញម្នាក់ នៅ​ក្នុងខេត្តព្រៃវែង ដែលលួចដឹកចេញ​តាម​ច្រករបៀងនានា ក្នុងស្រុកពញាក្រែកស្ទើរ​​ រ​ាល់ថ្ងៃដោយគ្មានសមត្ថកិច្ចណាត្រួតពិនិត្យនោះទេ ខណៈមន្រ្តីជំនាញមួយចំនួនបានត្រឹមចាំរាប់ក្បាលរថយន្តយកលុយតែ ប៉ុណ្ណោះ មិនខ្វល់ពីជំងឺឆ្លងផ្សេងៗឡើយ។

លោក រី ដាវិន ប្រធានការិយាល័យ បសុពេទ្យ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា រថយន្តដែលក្រឡាប់ក្អួតចេញសុទ្ធតែជ្រូករស់នេះ គឺជារបស់ក្រុមហ៊ុនអង្គរសុខរិទ្ធិមានជ័យ របស់លោកឧកញ៉ា សុខ នៅខេត្តព្រៃវែង ដឹកចេញពីប្រទេសវៀតណាម តាមច្រក ត្រពាំងប្លុង ក្នុងទិសដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុននេះគឺមានច្បាប់អនុញ្ញាតឲ្យដឹកក្នុងមួយថ្ងៃ ចន្លោះពី៧០ ទៅ១០០ក្បាល ហើយរថយន្តដែលក្រឡាប់នេះដឹកជ្រូកចំនួន៩០ក្បាល ។

ស្ត្រីម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនជ្រូកទាំងនេះ បានព្យាយាមរារាំងអ្នកកាសែតមិនឲ្យថតរូប ព្រោះខ្លាចបែកការណ៍ដោយសារជ្រូកទាំងនេះនាំចូលតាមច្រករបៀងខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ចំណែកឯសុខភាពសត្វវិញ ក៏មិនត្រូវបានពិនិត្យច្បាស់លាស់ដែរ។

ស្ត្រីរូបនេះបាននិយាយថា មូលហេតុ ដែលនាំឲ្យរថយន្តក្រឡាប់ ដោយសារអ្នក បើកបរងងុយដេក ព្រោះខំប្រឹង​ដឹក​ជញ្ជូនជ្រូកនៅពេលយប់ដើម្បីគេចពីភ្នែកមហាជន ដែលតែងតែរិះគន់ចំពោះការហូរចូលសត្វជ្រូកពីប្រទេស​វៀតណាម ខណៈដែលជ្រូកក្នុងស្រុកពិបាករកទីផ្សារ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print