ខេត្តកំពង់ធំ: នគរបាលស្រុកស្ទោង ទទួលផែនព្រហ្មទណ្ឌបាន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីលួចអំភ្លី របស់វត្ត កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ១២កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកវរសេនីយ៍ត្រី-វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោង បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួននេះ ទី១មានឈ្មោះ ចាន់ណា ចាន់ណុក ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិ បេង ឃុំបន្ទាយស្ទោង (ជាអ្នកឡើងទៅយកអាំភ្លី) ,ទី២ ឈ្មោះ អាន សុភីន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅឃុំន្ទាយស្ទោង (ជាអ្នកចាំម៉ូតូ) , ទី៣ឈ្មោះ ឃាត ខៃ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិបេង ឃុំបន្ទាយស្ទោង (ជាអ្នកឡើងទៅយកអាំភ្លី) និងទី៤ឈ្មោះ ជីន ឃីម ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិបេង ឃុំបន្ទាយស្ទោង (ជាអ្នកចាំម៉ូតូ)។ ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃដដែល បន្ទាប់គណៈកម្មការអាចារ្យវត្តទៅប្តឹង ហើយសមត្ថកិច្ចរបស់លោកស្រាវជ្រាវដឹង ។
ចំណែកជនរងគ្រោះមានឈ្មោះ ទួន ដាំ ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិបេង ឃុំបន្ទាយស្ទោង ជាតំណាងគណ:កម្មការវត្តបន្ទាយស្ទោង ។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ សហការី