ភ្នំពេញ ៖ មនុស្សពីរនាក់ ម្នាក់បានស្លាប់ និងម្នាក់របួសធ្ងន់ ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ហើយបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កម៉ូតូ បណ្តាលឲ្យដួលបោលក្បាល ។ ហេតុការណ៍នេះកើតនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងទាក់ទងទៅកាន់សាច់ញាតិ ដើម្បីទទួលយកសពទៅធ្វើបុណ្យ ។ ចំណែកអ្នករបួសត្រូវ បញ្ជូនទៅកាន់មន្ទីរពេទ្យ ៕ ភារ៉ា
...