បិទរោងចក្រថាមពលធ្យូងថ្មដើម្បីកាត់បន្ថយការបំពុលបរិយាកាស

ចែករំលែក៖

ថាមពលធ្យូងថ្ម បានបញ្ចេញផ្សែងពុលជាច្រើនចូលក្នុងបរិយាកាស ទំាងនោះហើយបានជាប្រទេសជាច្រើនបានសម្រេចបិទរោងចក្រថាមពលធ្យូងថ្ម ដែលជាការចូល រួមនៅក្នុងការកាត់បន្ថយជាតិពុលក្នុងបរិយា កាស។

កន្លងមកចិនក៏បានសម្រេចបិទ រោងចក្រ ថាមពលធ្យូងថ្ម ជាការអនុវត្តទៅ តាមកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទី ក្រុងប៉ារីស។

កន្លងមកថ្មីៗ ប្រធានាធិបតីបារាំង បាន ប្រកាសពីគម្រោង បិទ រោងចក្រថាមពលធ្យូងថ្មទាំងអស់តែម្តង ហើយការបិទទាំងអស់នោះធ្វើឡើងរហូតដល់ឆ្នាំ២០២១ ដើម្បីបរិស្ថាន ។
រដ្ឋាភិបាលបារាំងអាចនឹងបិទរោងចក្រដើរដោយថាមពលធ្យូងថ្មទាំងអស់ នៅឆ្នាំ ២០២១។ នេះគឺជាការលើកឡើងរបស់ ប្រធានាធិបតីបារាំង ដកស្រង់ដោយសារ ព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

ប្រធានាធិបតីបារាំង លោក អេមម៉ា នុយអែល ម៉ាក្រុង ធ្វើការកត់សម្គាល់ បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅឯទីក្រុង Davos ប្រទេសស្វុីស កាលពីថ្ងៃអាទិត្យ។ បន្ថែមពី លើនេះ ជុំវិញការបេ្ដជ្ញា​ចិត្តនេះដែរ លោក ម៉ាក្រុង បាននិយាយថា ទីក្រុងប៉ារីសអាចនឹងជំនួសរោងចក្រថាមពលចាស់ៗ ដោយ រោងចក្រថាមពលកកើតឡើងវិញ ឬក៏ថាមពលដើរដោយរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅឆ្នាំ ២០២១។ «ការផ្លាស់ប្ដូរនេះនឹងផ្ដល់ផលប្រយោជន៍ក្នុងការទាក់ទាញ និងការ ប្រកួតប្រជែង… ហើយយើងនឹងបង្កើត ការងារជាច្រើន តាមរយៈយុទ្ធសាស្ត្រ ថ្មីនេះ»។ នេះបើតាមលោក អេមម៉ានុយ អែល ម៉ាក្រុង។

គួររំលឹកថា អតីតប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័្វរ ហូលឡង់ ក៏ធ្លាប់បានអះ អាងដែរថា ទីក្រុងប៉ារីសនឹងបិទ​រោងចក្រថាមពលធ្យូងថ្ម នៅឆ្នាំ២០២៣។ តែយ៉ាង ណាក៏ដោយ ការប្ដេជ្ញាចិត្តជាថ្មីរបស់លោក ម៉ាក្រុង ធ្វើឡើងនៅចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានដក សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុ ដែលនេះធ្វើឱ្យក្រុមអ្នកការពារបរិស្ថាន យល់ថា អាចនឹងជះឥទ្ធិពលមិនល្អ​ដល់ ការប្រយុទ្ធប្រឆាំង នឹងការកើនឡើងកម្ដៅ ផែនដីជាសកល៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print