មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញ  ដូរថ្នាំញៀនញៀនយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចុះធ្វើការបង្រ្កាបចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០៣កញ្ចប់មធ្យម ,ទូរស័ព្ទដៃចំនួន០១គ្រឿង និងឧបករណ៍សម្រប់ប្រើប្រាស់មួយចំនួនទៀតផង ។
មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសេរីឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងជំនាញស្រុកបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងជួញដូរថ្នាំញៀននៅចំណុចផ្ទះជួលស្ថិតក្នុងភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ ក៏បានសុំការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ធ្វើការចុះបង្រ្កាបត្រង់ចំណុចកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ និងធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់រួមទាំងវត្ថុតាងខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀននេះ ពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅខាងកើតផ្សារបែកចាន ដើម្បីយកទៅលក់បន្ត ក្នុងការទិញថ្នាំញៀននោះផងដែរ ខ្លួនបានទិញម្តងចំនួន២លានទៅ៣លានរៀល រួចវេលុយតាមវិង ដោយទាក់ទងគ្នាតាមទូរសព្ទដៃ ។
សូមបញ្ជាក់ថា: ជនសង្សយ័ឈ្មោះ ចាន់ ចិត្ត ខាងលើនេះ មានដិកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០២ ដីកាបង្គាប់ឲ្យចាប់ខ្លួនទី១មានលេខ:០៩៤ដក.ចខ ចុះថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមជំនុំជំរះនៃសាលាដំបូងខេត្តកណ្តាល
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានកំណត់ទោសឲ្យជាប់ពន្ធនាគាររយះពេល០២ឆ្នាំនិង៦ខែ និងដីកាបង្គាប់ឲ្យចាប់ខ្លួនទី២មានលេខ២៦១ដក.ចខ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក ផូង វណ្ណ ចៅក្រមជំនុំជំរះនៃសាលាដំបូងខេត្តកណ្តាល ពីបទ ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ដែលបានកំណត់ទោសត្រូវជាប់ពន្ធនាគាររយះពេល០៣ឆ្នាំ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print