លោក Hossein Dehqan បានបញ្ជាក់ថា «ការសាកល្បងយន្តហោះនាពេលនេះ ជាការត្រួតពិនិត្យពីបច្ចេកវិទ្យា មុនពេល ប្រតិបត្តិការហោះហើរជាផ្លូវការ»។ អុីរ៉ង់ បានផលិតយន្តហោះខាងលើនៅខែមករា ឆ្នាំ២០១៣ ដោយប្រើបច្ចេកវិទ្យាផ្ទាល់ របស់ខ្លួន។
តាមការបញ្ជាក់របស់លោក Hossein Dehqan ប្រភេទយន្តហោះនេះអាចចុះចតនៅលើផ្លូវខ្លីបាន។ ព័ត៌មានស្តីពីយន្តហោះចម្បាំងខាងលើ គឺមានតិចតួចខ្លាំងណាស់ ហើយយន្តហោះនេះប្រើប្រាស់ម៉ាស៊ីន២មានរូបរាងចម្លែកខុសពីយន្តហោះចម្បាំងផ្សេងៗទៀត។ ប្រទេសលោកខាងលិច បានបញ្ជាក់ថា យន្តហោះនេះ គឺអភិវឌ្ឍន៍ ចេញពីយន្តហោះចម្បាំង J085 របស់ អុីរ៉ង់។
បច្ចុប្បន្នអុីរ៉ង់កំពុងតែរងការចោទ ប្រកាន់ពីលោកខាងលិច ក្នុងនោះមាន អាមេរិកថា អុីរ៉ង់កំពុងផលិតមីស៊ីលឆ្លងទ្វីប បំពានកិច្ចព្រមព្រៀងដែលអុីរ៉ង់បានចុះ ហត្ថលេខាជាមួយប្រទេស៥+១។ ប៉ុន្តែ អុីរ៉ង់បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ ដោយបញ្ជាក់ថា ខ្លួនមានសិទ្ធិ ផលិតមីស៊ីលដើម្បីការពារខ្លួនតែប៉ុណ្ណោះ៕ ម៉ែវ សាធី