សាន ចយ ចាប់ផ្តើមប្រមូលទិញឈើដឹកជញ្ជូនទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រែង

ចែករំលែក៖

ខេត្តរតនគិរី៖ ច្រកអន្តរជាតិអូរយ៉ាដាវ ក្លាយជាច្រកចរាចរណ៍ឈើឆ្លងទៅវៀតណាមយ៉ាងអនាធិបតេយ្យ ទាំងអាជ្ញាធរខេត្ត ប្រធានស្នាក់ការ មេប៉ុស្តិ សុទ្ធតែមានចេតនាអោយបទល្មើសឈើកកើតរីកដុះដាល អោយឈ្មួញមកពីគ្រប់ទិសទីដឹកជញ្ជូនមួយទំហឹងឆ្លងកាត់ ខណះអ្នកបង្ក្រាបផ្សេងទៀតដូចជាសមត្ថកិច្ច អាជ្ញាធរជំនាញ បានទទួលសំណូក ឬនិយាយអោយចំថា ចាំយកលុយថ្លៃខែ និងគិតក្បាលឡាន។ ដូច្នេះច្រកអន្តរជាតិអូរយ៉ាដាវចេញឈើទាំងយប់ទាំងថ្ងៃ គ្មានការទប់ស្កាត់ទាល់តែសោះ។
បច្ចុប្បន្នសូម្បីមេឈ្មួញឈើ សាន ចយ ក៏ក្លាយទៅជាជនក្រអើតក្រទម ស្របពេលដែលត្រូវរូវជាមួយសមត្ថកិច្ចមានតួនាទីបង្ក្រាប ទើបគេឃើញពីសកម្មភាពសាន ចយ មានឱកាសប្រមូលទិញឈើពីតំបន់សហគមន៍អូរល្វះស្រុកលំផាត់ និងយកឈើទាំងនោះដាក់រ៉ាយប៉ាយតាមព្រៃ តាមចំការ រួចយកឡានV1ធ្វើជាមធ្យោបាយដឹកជញ្ជូនដឹកទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ។
សកម្មភាពលើកស្ទួចឈើដាក់ឡានV1 ឈ្មួញសាន ចយ ហ៊ានធ្វើទាំងពេលយប់ពេលថ្ងៃ។ ដោយឡែកខាងមេព្រៃ បរិស្ថាន ចៅហ្វាយស្រុកម្នាក់ រីកមុខដោយសារបានចំណូលពីបទល្មើសនេះ ទើបចាត់ទុកបទល្មើសឈើក្នុងដែនដីសមត្ថកិច្ចខ្លួនគ្រប់គ្រងកើតមានជារឿងធម្មតា ដោយម្នាក់ៗហ៊ាននិយាយមកវិញបែបចំអកថា៖ បើមិនយកលុយពីបទល្មើសឈើ មានតែមនុស្សល្ងង់ បើគេត្រូវគ្នាអស់ហើយ…ចឹងមិនសុខចិត្តដើរតួល្អអោយក្លាយជាមនុស្សគេស្អប់ឬឈានដល់លិតអំបិលក្នុងពាងនោះទេ…?
សាន ចយ មិនត្រឹមប្រមូលទិញឈើពីតំបន់ព្រៃសហគមន៍អូរល្វះស្រុកលំផាត់ និងយកឈើទាំងនោះដាក់រ៉ាយប៉ាយតាមព្រៃ ដោយសេរីប៉ុណ្ណោះទេ ឈ្មួញរូបនេះអាចប្រមាថទៅកាន់មន្រី្តតូចតាច ប្រសិនបើមកអើតប៉ះពាល់ ខណះបង់លុយអោយមេលើៗអស់ហើយ។
ច្រកអន្តរជាតិអូរយ៉ាដាវ ក្លាយជាច្រកចរាចរណ៍ឈើឆ្លងទៅវៀតណាម មានទាំងយប់ទាំងថ្ងៃ មានឡានកាមរី បាឡែន ធុនត្រា ឡង់គ្រីស័រ ឡិចសិស សាំយ៉ុង និងឡានធំចំណុះតោន ឡានយីឌុប ឡានV1 យ៉ាងអនាធិបតេយ្យបំផុត។ អ្នកឃើញហេតុការណ៍ ដ៏ដូចប្រជាជន អ្នកទេសចរធ្វើដំណើរឆ្លងកាត់ មិននឹកស្មានដល់ថាច្រកមួយនេះជាប្រភពចរាចរណ៍ឈើឆ្លងទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រែងបែបនេះសោះ..?សង្ឃឹមលើអាជ្ញាធរខេត្តពិតជាមិនអាចចាត់វិធាន បើសិនជាគ្មានបញ្ជាណាមួយពីសម្តេចេតេជោ ហ៊ុន សែន ព្រោះគេត្រូវដងត្រូវផ្លែគ្នាអស់ហើយ៕

...

 

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print