ការបើកបរធ្វេសប្រហែស បង្កឲ្យមនុស្ស៣នាក់ស្លាប់ និងរបួសលើផ្លូវជាតិលេខ១

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្សម្នាក់បានស្លាប់ និង២នាក់របួសស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្ត កាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣0នាទី លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូ ម៉ែត្រ​​លេខ៣៧-៣៨ ស្ថិតក្នុងភូមិព្រែកតាកែវ  ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

នគរបាលចរាចរបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូម៉ាកSUZUKI SMASH 110 ពណ៌ ខ្មៅ  ពាក់ស្លាក​លេខភ្នំពេញ 1AV-0088 បើកបរដោយឈ្មោះគិត សារ៉ុង  ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ៍ ខេត្តព្រៃវែង រួមដំណើរដោយ មនុស្ស២នាក់ ១-/ឈ្មោះ គង់ សាវី ភេទស្រី អាយុ៣១ឆ្នាំ មាន​ទីលំភូមិខ្ពប ជាមួយគ្នា និង២/-ឈ្មោះ​ ឃិន ស្រេង ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំទ្រា ស្រុក សំរោង ខេត្តតាកែវ បើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ។

សមត្ថកិច្ចបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបើកជែងម៉ូតូ​ហើយ​ប៉ះដៃចង្កូតគ្នាធ្វើអោយ​ដួលបោកទៅខាងឆ្វេងទៅបុកជាមួយរថយន្តម៉ាក SSANG YONG ISTANA ពណ៌លឿង ប្រភេទដឹកអ្នក​ដំណើរ​ធុនតូច ពាក់ស្លាកភ្នំពេញ 2AF-7086 បើកបរ​ដោយឈ្មោះផាន សម្បត្តិ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិពោន ឃុំទឹកថ្លា ស្រុក​ស្វាយ​អន្ទរ ខេត្តព្រៃវែងដោយមានអ្នករួមដំណើរចំនួន៥នាក់  បើកក្នុងទិសដៅផ្ទុយគ្នា (ភ្នំពេញ-អ្នកលឿង) បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះគិត សារ៉ុង  នៅកន្លែងកើត ហេតុ ។  ចំណែកអ្នករងរបួសស្រាលឈ្មោះឃិន ស្រេង បានបញ្ជួនទៅព្យាបាល មណ្ឌល សុខភាពសំរោងធំ និងរបួសស្រាលឈ្មោះគង់ សាវី ទទួលយកសពទៅអោយគ្រួសារធ្វើ បុណ្យតាមប្រពៃណី។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបានបើករត់គេចទៅមុខ បានចម្ងាយ២គីឡូម៉ែត្រត្រូវ បានប្រជាពលរដ្ឋចាប់អោយប៉ូលីសប៉ុស្តិសំរោងធំចាត់ការតាមនីតិវិធី ។ ម៉ូតូនិងរថយន្ត យកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ក្រោយការវាស់វាស់ សមត្ថកិច្ចជំនាញចរាចរបានសន្និដ្ឋានថា អ្នកបើកបរម៉ូតូឈ្មោះគិត សារ៉ុង បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបើកលឿន ហើយបើកជែងក្នុងស្ថាន​ភាពគ្រោះថ្នាក់ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះផាន សម្បត្តិ បើក រត់គេចមិនឈប់​ទទួល​​ខុសត្រូវខុសនឹងមាត្រ៣៤និងមាត្រ៣៥នៃស្តីពីចរាចរណ៍ផ្លូវគោក ៕ ស្អាងជ័យ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print