ទួរគីបំផ្លាញព្រះវិហារមានអាយុកាលជាង៣.០០០ឆ្នាំនៅស៊ីរី

ចែករំលែក៖

ការវាយយប្រហារតាមដែនអាកាសរបស់ទួរគីទៅលើក្រុមជនជាតិឃើដនៅក្នុងប្រទេសស៊ីរី បានបំផ្លាញមួយផ្នែកធំ នៃព្រះវិហារបុរាណដែលមានអាយុវកាលជាង៣.០០០ឆ្នាំនៅភាគខាងជើងប្រទេសស៊ីរី។

ព្រះវិហារ Ain Dara ត្រូវបានកសាងឡើងក្នុងអំឡុង ឆ្នាំ១៣០០ មុនគ្រឹស្តករាជ រងការបំផ្លាញដោយការបំផ្លាញជាច្រើនក្នុងការវាយប្រហារតាមដែនអាកាសនៅក្នុងតំបន់ Afrin នៅស៊ីរី។ រដ្ឋាភិបាលស៊ីរីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបំផ្លាញភូមិបុរាណជាង៤០ នៅក្នុងតំបន់ Afrin ។ ភូមិទាំងនោះ ត្រូវបានកសាងឡើងតាំងពីសតវត្សន៍ទី១ រហូតដល់ទី៧ និងជាផ្នែកមួយនៃសម្បត្តិវប្បធម៌ពិភពលោកត្រូវបាន UNESCO ទទួលស្គាល់។

អង្គការខ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា យ៉ាងហោចណាស់ មានពលរដ្ឋស្លូតត្រង់៥៥នាក់ស្លាប់ ចាប់តាំងពីយុទ្ធនាការយោធារបស់ទួរគីនៅក្នុងប្រទេសស៊ីរី។

ពាក់ព័ន្ធនឹងការវាយប្រហាររបស់ទួរគីទៅលើស៊ីរី អ្នកនាំពាក្យរបស់សភាទួរគីលោក Ismail Kahraman ចាត់ទុកការវាយប្រហារយោធាទួរគីប្រឆាំងនឹងក្រុមប្រដាប់អាវុធឃើដ ដែលមានអាមេរិកជាខ្នងបង្អែក នៅភាគខាងជើងតំបន់ Afrin នៃប្រទេសស៊ីរី ថាជាការធ្វើ «ជីហាដ» ដែលសំដៅលើការធ្វើសង្រ្គាមសាសនា ប្រឆាំងនឹងបច្ចាមិត្តនានារបស់អ៊ីស្លាម។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Turkish Minute នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

ការប្រើពាក្យអ៊ិស្លាមដែលមានន័យថា «ការធ្វើសង្គ្រាមសាសនាដើម្បីកម្ចាត់សត្រូវទាំងពួងរបស់អ៊ិស្លាម» ខាងលើនេះដោយលោក Kahrama បានកើតឡើងចំពេលដែលមានការវាយប្រហារជាសម្តីធ្ងន់ៗ ទៅលើបណ្តាគណបក្សនយោបាយ ក៏ដូចជាចលនាឃើដនៅក្នុងប្រទេសស៊ីរី និងទួរគី ពីសំណាក់ស្ថាប័នរដ្ឋាភិបាលរបស់ទួរគី។

«មើលចុះ! យើងកំពុងស្ថិតនៅក្នុងតំបន់ Afrin… យើងជារដ្ឋដ៏ធំមួយ។ បើមិនមានជីហាដទេនោះ វានឹងពុំអាចមានការវិវត្តទៅមុខនោះទេ ដោយពុំមាននរណាម្នាក់ ដោយឈរលើជើងទាំងពីររបស់ពួកគេ ដោយឯកឯងបានឡើយ។» នេះគឺជាសម្តីរបស់ លោក Kahraman ដែលបាននិយាយលើកសសើរយុទ្ធនាការយោធាប្រឆាំងនឹង ក្រុមប្រដាប់អាវុធឃើដ YPG ដែលសហរដ្ឋអាមេរិកបានបង្វឹក និងផ្គង់ផ្គង់សព្វាវុធឲ្យ នៅក្នុងសង្គ្រាមកម្ចាត់ក្រុមភេរវករ ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

យោងតាមរបាយការណ៍របស់វែបសាយ Kurdistan24 ប្រធានាធិបតីទយរគី លោក Recep Tayyip Erdogan បានលើកឡើងថា កងកម្លាំង YPG និងគណបក្សពលករ PKK ព្រមទាំងពួក ISIS គឺសុទ្ធតែគ្មានសាសនា ជំនឿ ឬក៏ព្រះជាម្ចាស់ដើម្បីគោរពប្រតិបត្តិនោះឡើយ។

កាលពីអំឡុងពេលថ្វាយបង្គុំនាចុងសប្តាហ៍នេះ ការធ្វើធម្មទេសនានៅតាមព្រះវិហារអ៊ិស្លាមចំនួន៩០,០០០កន្លែង ទូទាំងប្រទេស បានផ្តោតសំខាន់លើសាមគ្គីភាពជាតិ និងជ័យជម្នះផ្នែកយោធាកាលពីអតីតកាលរបស់ទួរគី ហើយលោក Imams បានស្នើសុំឲ្យកងទ័ពទួរគីនឹងទទួលជ័យជម្នះនៅក្នុងតំបន់ Afrin ថែមទៀត។

គួរជម្រាបថាកាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះថា Operation Olive Branch ក្នុងដណ្តើមយកតំបន់ Afrin ពីក្រុម YPG នោះ ស្ថាប័នកំពូលផ្នែកសាសនាប្រចាំទួរគី Diyanet បានចេញបញ្ជាឲ្យបុព្វជិតទាំងអស់នៅទូទាំងប្រទេស ធ្វើការអានជំពូកទី៤៨ នៃព្រះគម្ពីគូរអាន ដែលជាជំពូកនៃការច្បាំងដណ្តើមទឹកដី។

ក្នុងសង្រ្គាមនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា លោកប្រធានាធិបតីទួរគី Erdogan គឺពិតជាបានប្រើប្រាស់សាសនា ដើម្បីបំភ័ន្តភ្នែកមនុស្សទាំងអស់គ្នា នៅក្នុងការវាយដណ្តើមយកទីក្រុង Afrin របស់ប្រទេសស៊ីរី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print