ភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់តាមផ្លូវបន្ទាប់ពីឌុបកូនប្រុសទៅធ្វើការហើយ វិលត្រឡប់មកវិញស្រាប់តែកើតមានអាការៈងងឹតវិលមុខខ្យល់គស្លាប់តាមផ្លូវ។កាលពី ថ្ងៃ អង្គារ៍ ១៤កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក ស្ថិតនៅតាមផ្លូវ១០១១កែងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថាសពបុរសរងគ្រោះមានឈ្មោះ តុល វុិត អាយុ៤៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ប្រភពពីកូនប្រុសឈ្មោះ ស ដាវិត អាយុ២៤ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុ រូបគេត្រូវចេញមកធ្វើការនៅម្តុំសង្កាត់ភ្នំពេញថ្មីដោយឪពុករបស់គេជាអ្នកជួនមករាល់ថ្ងៃប៉ុន្តែនៅថ្ងៃកើតហេតឪពុករបស់គេបាន ត្អូញថាពុំសូវស្រួលខ្លួនពេលនោះរូបគេបានប្រាប់ឪពុកថាមិនបាច់ជួនកូនទៅទេបើពុកមិនស្រួលខ្លួន។ ប៉ុន្តែដោយសារតែទឹកចិត្តរបស់ឪពុកមិនចង់ឲ្យកូនជិះម៉ូតូឌុបខ្លាចអស់លុយក៍ប្រឹងជួនកូនមកទាំងខ្លួនឈឺដោយមិនដឹងថាខ្លួនត្រូវស្លាប់បែបនេះសោះ។ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 លុះពេលជួនកូនប្រុសដល់កន្លែងធ្វើការរួចហើយក៍
ធ្វើដំណើរមកវិញក្នុងបំណងទៅផ្ទះតាមបណ្តោយផ្លូវ១០១១ ពីជើងទៅត្បូង លុះទៅដល់ចំណុច កើតហេតុមានអាការៈមិនស្រួលខ្លួនវិលមុខគាត់ក៍ឈប់មូតូហហើយអង្គុយលើចិញ្ចើមផ្លូវងងឹតមុខស្លាប់តែម្តង ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូតាមផ្លូវ១០១១ ពីជើងទៅត្បូង យុឺតៗ ដល់ផ្លូវ១៩៨៦ ស្រាប់តែងងឹតវិលមុខដួលម្នាក់ឯង នៅចិញ្ចើមផ្លូវ ទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យម់លតែម្តង ។
ជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួចឃើញថាស្លាប់ដោយសារជម្ងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ តុង សីហា