ខេត្តកំពង់ចាម៖ បុរសម្នាក់បានមកលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពាន គីហ្សូណា កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះបង្គោលស្ពានទី៧_៨ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ប៉ុន្តែការប៉ងលោតទឹកសម្លាប់ខ្លួនរបស់បុរសខាងលើមិនបានសំរេចនោះទេ ព្រោះត្រូវបានសម្មត្ថកិច្ចនគរបាលប្រចាំការនៅគល់ស្ពានជួយសង្គ្រោះទាន់ពេលវេលា។
តាមប្រភពពីសម្មត្ថកិច្ចនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ជនប៉ងសម្លាប់ខ្លួនមាន ឈ្មោះ ញឹម ឡាដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។
ប្រភពបានបន្តទៀតថា មូលហេតុ ត្រូវបានគេបញ្ជាក់ថាមកពីមានបញ្ហាក្នុងក្រុមគ្រួសារ (ជាមួយម្ដាយឪពុក) ។
ករណីនេះក្រោយពេលកើតហេតុកំលាំងសមត្ថកិច្ចបានជួយសង្គ្រោះ និងបញ្ជូនមកមន្ទីពេទ្យខេត្តកំពង់ចាម និងរងចាំក្រុមគ្រួសារមកទទួលយកទៅវិញ ៕វណ្ណៈ
...