៥​ថ្ងៃ​នគរបាល​ខេត្ដបន្ទាយមានជ័យ​ទប់ស្កាត់​ពលករ​ខ្មែរ​៧៣​នាក់​បម្រុង​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ ពលករ​ខ្មែរ​ ប្រុស​ស្រី​៧៣​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ដ​តាក់ស៊ី​ជិត​១០​គ្រឿង​មក​ពី​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ខេត្ដកំពង់ធំ​ ខេត្ដសៀមរាប​ និង​ខេត្ដបាត់ដំបង​បម្រុង​ចេញ​ឆ្លង​ដែន​ ទាំង​ប្រថុយប្រថាន​ខុសច្បាប់​តាម​ច្រក​ របៀង​ក្នុងភូមិ​សាស្ដ្រ​ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ ខេត្ដ​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ឃុំ​ បឹង​បេង​ឃាត់​ដំណើរ​មិន​ឱ្យ​ពលករ​ទាំង​ នោះ​ធ្វើ​ដំណើរ​បន្ដ​ទៅ​មុខ​ទៀត​ឡើយ​ ។​

IMG_6775

​ការ​ទប់ស្កាត់​ពលករ​ខាងលើ​សមត្ថ​ កិច្ច​ចម្រុះ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​៥​ ថ្ងៃជា​បន្ដបន្ទាប់​ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​ម៉ា​ឡៃ​ ហើយ​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ទប់ស្កាត់​បាន​ពលករ​ ២២​នាក់​ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ជិះ​ រថយន្ដ​បម្រុង​ឆ្លងកាត់​ស្រុក​ម៉ា​ឡៃ​ឆ្ពោះ​ ទៅ​ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ ។​

​ការ​ទប់ស្កាត់​ពលករ​ខ្មែរ​បម្រុង​ឆ្លង​ ដែន​ខុសច្បាប់​ពី​សំណាក់​សមត្ថកិច្ច​ខេត្ដ​ បន្ទាយ​មាន​ជ័យ​ គ្រា​ដែល​គេ​មើលឃើញ​ ថា​ក្រោយ​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចប់​គឺ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​តែ​ ធ្វើ​ដំណើរ​មក​ពី​បណ្ដា​ខេត្ដ​នានា​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ឆ្លងកាត់​ខេត្ដបន្ទាយមានជ័យ​ដើម្បី​សម្រុក​ចេញពី​មាតុប្រទេស​ ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ ។​

​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​តាម​ ច្រករបៀង​ខុសច្បាប់​នេះ​ត្រូវ​គេ​និយាយ​ថា​ ពលករ​ទាំងនោះ​អាច​នឹង​ប្រឈម​ បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ ប្រការ​ផ្សេងៗ​ដូច​ជា​ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ និង​ចាប់​ដាក់គុក​ធ្វើ​ទារុណកម្ម​ ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម​ និង​ការ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី​៣​ និង​ជិះ​រថយន្ដ​រត់គេច​ពី​តម្រួត​ថៃ​ដែល​ អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​គ្រោះ​ ថ្នាក់​ដល់​អាយុជីវិត​ជាដើម​ ។​ បញ្ហា​ ប្រឈម​ទាំងនេះ​កន្លង​មក​មាន​សេចក្ដី​ រាយការណ៍​ឱ្យ​ដឹង​ថា​ ពលករ​ខ្មែរ​ទៅ​រក​ ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ក៏​ ធ្លាប់​បាន​រង​គ្រោះជា​បន្ដបន្ទាប់​រួច​មក​ ហើយ​ដែរ​ ។​

​លោក​វរសេនីយ៍ត្រី​ ឡាយ​ គឹ​ម​លួ​ន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ដ​ ប្រាប់​ឱ្យ​ដឹង​ថា​ អនុវត្ដ​តាម​បទបញ្ជា​ របស់​លោក​ឧត្ដមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ដ​បាន​ដាក់​ចេញ​ ផែនការ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ ត្រូវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ តាម​ព្រំដែន​ក្នុង​ខេត្ដបន្ទាយមានជ័យ​ ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុស​ ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ដើម្បី​ ការពារ​អាយុជីវិត​ជា​ពិសេស​បញ្ចៀស​ បញ្ហា​ប្រឈម​ដែល​កើតឡើង​ចំពោះ​ពលករ​ខ្មែរ​ដោយ​ប្រការ​ផ្សេងៗ​ ។​ ពលករ​ខ្មែរ​ ប្រុស​ស្រី​ទាំង​៧៣​នាក់​ខាងលើ​ត្រូវ​បាន​ កម្លាំង​នគរបាល​អប់រំ​ណែនាំ​ឱ្យ​ពួក​គាត់​ វិល​ទៅ​រក​ការងារ​ស្របច្បាប់​វិញ​ដើម្បី​ធានា​សុវត្ថិភាព​បន្ទាប់​ពី​សមត្ថកិច្ច​ឱ្យ​ ធ្វើ​កិច្ចសន្យា​និង​អប់រំ​ឱ្យ​ពួក​គាត់​បញ្ចប់​ការ​ឆ្លង​ដែន​ខុសច្បាប់​រួច​ហើយ​ក៏​បាន​ ដោះ​លែងឱ្យ​ពួក​គាត់​ឱ្យ​វិល​ត្រឡប់​ទៅ​ ស្រុក​វិញ​ ៕​

IMG_6774

...

ដោយ៖ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print